Rizatriptan benzoate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈប្រកាំង(Migraine) (លើកលែងអាការៈប្រកាំងប្រភេទស្ពឹកម្ខាងលក្ខណៈតំណពូជឬមិនតំណពូជ អាការៈប្រកាំងទាក់ទងនឹងផ្នែកបាតនៃខួរក្បាល និង អាការៈប្រកាំងលក្ខណៈស្ពឹកនៅសាច់ដុំភ្នែក)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:នៅពេលកើតមានអាការៈប្រកាំង លេប1ដង10mg។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើបន្ថែមទៀតបាន ប៉ុន្តែ ត្រូវទុកគម្លាតយ៉ាងហោចណាស់2ម៉ោងបន្ទាប់ពីការប្រើលើកមុន។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ20mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូង ឬក៏ អ្នកដែលកំពុងមានជំងឺត្បៀតឬស្ទះសរសៃឈាមបេះដូងឬមានរោគសញ្ញានៃជំងឺនេះ ឬក៏ អ្នកដែលកំពុងមានជំងឺត្បៀតសរសៃឈាមក្នុងបេះដូងប្រភេទសរសៃអាកទែរនៃបេះដូងកន្ត្រាក់(Variant angina pectoris)។
・អ្នកដែលធ្លាប់មានបញ្ហាទាក់ទងនឹងសរសៃឈាមក្នុងខួរក្បាលឬធ្លាប់កើតមានអាការៈត្បៀតឬស្ទះសរសៃឈាមក្នុងខួរក្បាលរយៈពេលខ្លី(Transient ischemic attack)។
・អ្នកដែលមានបញ្ហាទាក់ទងនឹងសរសៃឈាមនៅតាមអវៈយវៈ(Peripheral vascular disease)។
・អ្នកដែលមានជំងឺលើសសម្ពាធឈាមដែលមិនកំពុងទទួលការគ្រប់គ្រង។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងទទួលការលាងឈាម។
・អ្នកដែលកំពុងប្រើប្រាស់ឱសថErgotamine ឬ ឱសថប្រភេទErgotamine ឬ ឱសថដែលភ្ញោចគ្រឿងទទួល5-HT1B/1D(5-HT1B/1D receptor)ផ្សេងទៀត។
・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (Selegiline hydrochloride, Rasagiline mesilate ជាដើម)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថPropranolol hydrochloride។
-
ផលរំខាន
អាការៈឈឺចាប់ ចង់ក្អួត ក្អួត បេះដូងលោតញាប់ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចប្រើនៅក្រោយចាប់ផ្ដើមកើតមានអាការៈ។ ផលរំខាននៃឱសថនេះមានតិចតួចជាងឱសថប្រភេទអឺហ្កូតាមីន (Ergotamine drugs)។
-
សកម្មភាពឱសថ
ភ្ញោចគ្រឿងទទួលសេរ៉ូតូនីន (Serotonin receptor)នៅក្នុងខួរក្បាល ដើម្បីទប់ស្កាត់ការរីកធំនៃសរសៃឈាមនៅក្នុងខួរក្បាលនិងការរលាកនៅតាមសរសៃប្រសាទ នៅពេលកើតមានអាការៈប្រកាំង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp