Ritonavir

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ(HIV) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      -ថ្ងៃទី1:ពិសារ1ដង 300mg (ថ្នាំទឹក8%ត្រូវនឹង3.75mL), 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។

      -ថ្ងៃទី2 និង ទី3:ពិសារ1ដង 400mg (ថ្នាំទឹក8%ត្រូវនឹង5.0mL), 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។

      -ថ្ងៃទី4:ពិសារ1ដង 500mg (ថ្នាំទឹក8%ត្រូវនឹង6.25mL), 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។

      -ចាប់ពីថ្ងៃទី5ទៅ:ពិសារ1ដង 600mg(ថ្នាំទឹក8%ត្រូវនឹង7.5mL), 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។

      ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Quinidine, Bepridil, Flecainide, Propafenone, Amiodarone hydrochloride, Pimozide, Piroxicam, Ampiroxicam, Ergotamine tartrate, Dihydroergotamine mesilate, Ergometrin maleate, Methylergometrine maleate, Eletriptan hydrobromide, Vardenafil, Sildenafil citrate, Tadalafil, Azelnidipine, Rifabutin, Blonanserin, Rivaroxaban, Lomitapide mesilate, Diazepam, Clorazepate dipotassium, Estazolam, Flurazepam hydrochloride, Triazolam, Midazolam, Riociguat, Voriconazole។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថColchicineនិងមានមុខងារតម្រងនោមឬមុខងារថ្លើមខ្សោយ។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ក្អួតចង្អោរ បាត់បង់ចំណង់អាហារ អស់កម្លាំង អារម្មណ៍ខុសប្រក្រតីនៅជុំវិញមាត់ ជីវ្ហាវិញាណខុសប្រក្រតី។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកផ្ដុំអារម្មណ៍ មិនស្គាល់ពេលវេលាឬទីកន្លែង រវើរវាយ សាច់ដុំកន្ត្រាក់ (រោគសញ្ញាវេង្វេងស្មារតីឬប្រកាច់)

      - ដកដង្ហើមញាប់ខ្លាំង ញ័រម្រាមដៃ បាត់បង់ស្មារតី (រោគសញ្ញាខ្សោះជាតិទឹក)

      - ស្ងួតក ផឹកទឹកច្រើន បរិមាណទឹកនោមកើនឡើង ឆាប់ហត់ ថយទម្ងន់ (រលាកថ្លើម មុខងារថ្លើមថយចុះ)

      - ពិបាកដកដង្ហើម រមាស់ រោយខ្លួន (រោគប្រតិកម្ម)

      - ចេញឈាមក្រោមស្បែក ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ (អាការៈងាយហូរឈាម)

    • អន្តរប្រតិកម្ម

      ・ឱសថដូចខាងក្រោម:Quinidine, Bepridil, Flecainide, Propafenone, Amiodarone hydrochloride, Pimozide, Piroxicam, Ampiroxicam, Ergotamine tartrate, Dihydroergotamine mesilate, Ergometrin maleate, Methylergometrine maleate, Eletriptan hydrobromide, Vardenafil, Sildenafil citrate,Tadalafil, Azelnidipine, Rifabutin, Blonanserin, Rivaroxaban, Lomitapide mesilate - អាចធ្វើអោយមានផលរំខានធ្ងន់ធ្ងរទាក់ទងនឹងចង្វាក់បេះដូង ប្រព័ន្ធផលិតឈាម ឬ សរសៃឈាម ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថDiazepam, Clorazepate dipotassium, Estazolam, Flurazepam hydrochloride, Triazolam, Midazolam - អាចធ្វើអោយមានផលរំខានទាក់ទងនឹងប្រព័ន្ធដង្ហើមរបស់អ្នកជំងឺ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថRiociguat - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRiociguatប្រែប្រួល ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថVoriconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃVoriconazoleថយចុះ ដូច្នេះ ហាមប្រើរួមគ្នា។

      ក្រៅពីនេះ មានឱសថជាច្រើនផ្សេងទៀតដែលត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមជាមួយនឹងឱសថនេះ សូមពិនិត្យមើលព័ត៌មានបន្ថែម។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ ដូច្នេះត្រូវចៀសវាងការប្រើប្រាស់រួមគ្នា។

      ・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។

      ・សម្រាប់ថ្នាំប្រភេទទឹក អាចមានផ្ទុកសារធាតុអេតាណុលដែលជាគ្រឿងស្រវឹង ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬធ្វើការងារដែលមានគ្រោះថ្នាក់។ សូមពិនិត្យមើលព័ត៌មានអំពីសារធាតុផ្សំរបស់ឱសថនីមួយៗ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទProtease Inhibitor(PI) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមProtease(HIV-1និងHIV-2)របស់វីរុស ធ្វើអោយវីរុសមិនអាចវិវត្តទៅជាវីរុសសកម្មឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp