Ritodrine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជាបន្ទាន់ចំពោះអាការៈងាយនឹងរលូតកូនឬកូនកើតមុនខែរបស់ស្ត្រីមានផ្ទៃពោះ។
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈងាយនឹងរលូតកូនឬកូនកើតមុនខែរបស់ស្ត្រីមានផ្ទៃពោះ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
ជាទូទៅ ពង្រាវឱសថនេះ5mL (សារធាតុRitodrine hydrochloride 50mg) នៅក្នុងសូលុយស្បុងគ្លុយកូស5%ឬសូលុយស្យុងម៉ាល់តូស10%ចំណុះ500mL ដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន50μg/នាទី។ អាចបង្កើនឬបន្ថយល្បឿនដោយពិនិត្យមើលស្ថានភាពនៃការថយចុះសកម្មភាពកន្ត្រាក់របស់ស្បូននិងចំនួនចង្វាក់បេះដូងរបស់ម្ដាយជាដើម។ ក្រោយពេលការកន្ត្រាក់នៃស្បូនថយចុះ អាចបន្ថយល្បឿននៃការបញ្ចូលឱសថបន្តិចម្ដងៗ ដោយរក្សាល្បឿនក្រោម50μg/នាទី ហើយនៅពេលដែលសង្កេតឃើញថាមិនមានការកើតឡើងវិញនៃការកន្ត្រាក់ស្បូនទេនោះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
ជាទូទៅ កម្រិតដែលផ្ដល់ប្រសិទ្ធិភាពគឺ50~150μg/នាទី។ មិនត្រូវបញ្ចូលឱសថនេះក្នុងល្បឿនលើសពី200μg/នាទីនោះទេ។
ករណីថ្នាំលេប:
ជាទូទៅ លេប1ដង5mg 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានអាការៈហូរឈាមពីស្បូនធ្ងន់ធ្ងរឬជំងឺព្រាយក្រឡាភ្លើង(Eclampsia)ឬអាការៈឆាប់បែកទឹកភ្លោះនិងកើតមានជំងឺឆ្លងនៅក្នុងស្បូនស្របពេលគ្នា អ្នកដែលមានជំងឺរបកសុកមុនពេលកំណត់(Placental abruption) ជំងឺកូនស្លាប់ក្នុងផ្ទៃ ឬ អ្នកដែលអាចមានគ្រោះថ្នាក់ប្រសិនបើបន្តការមានផ្ទៃពោះ។
・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង (Hyperthyroidism) កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឹលើសសម្ពាធឈាមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឹបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឹលើសសម្ពាធឈាមនៅសួតកម្រិតធ្ងន់ធ្ងរ។
・ស្ត្រីដែលមានផ្ទៃពោះតិចជាង16សប្ដាហ៍។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp