Rilpivirine hydrochloride + Tenofovir disoproxil fumarate + Emtricitabine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថនេះ1គ្រាប់រួមមាន:Rilpivirine 25mg, Tenofovir disoproxil fumarate 300mg, Emtricitabine 200mg។

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 1គ្រាប់ នៅក្នុងពេលកំពុងបរិភោគអាហារឬក្រោយបរិភោគអាហាររួចភ្លាម។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:

      Rifampicin, Carbamazepine, Phenobarbital, Phenytoin, Fosphenytoin, Dexamethasone(ប្រភេទប្រើចំពោះរាងកាយទាំងមូល), ឱសថបញ្ចុះជាតិអាស៊ីតក្នុងក្រពះប្រភេទProton pump inhibitor(Omeprazole, Lansoprazole, Rabeprazole, Esomeprazole, Vonoprazan fumarate) និង អាហារបំប៉នដែលមានសារធាតុSt.John’s Wort។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ឈឺក្បាល ចង់ក្អួត គេងមិនលក់ វិលមុខ យល់សប្ដិចម្លែក ហត់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើម បរិមាណទឹកនោមថយចុះ អស់កម្លាំងពេញខ្លួន (មុខងារតម្រងនោមចុះ)

      - ចង់ក្អួត ឈឺពោះខ្លាំង ឈឺខ្នង (រលាកលំពែង)

      - អស់កម្លាំង ឈឺសាច់ដុំ ពិបាកដកដង្ហើម (Lactic acidosis)

      - អស់កម្លាំងពេញខ្លួន មិនឃ្លានអាហារ ក្អួតចង្អោរ (ប៉ះពាល់មុខងារថ្លើម)។

    • អន្តរប្រតិកម្ម

      ・ឱសថដូចខាងក្រោម:Rifampicin, Carbamazepine, Phenobarbital, Phenytoin, Fosphenytoin, Dexamethasone(ថ្នាំបញ្ចូលក្នុងរាងកាយ លើកលែងករណីប្រើតែម្ដង), ឱសថបញ្ចុះជាតិអាស៊ីតក្នុងក្រពះប្រភេទProton pump inhibitor(Omeprazole, Lansoprazole, Rabeprazole, Esomeprazole, Vonoprazan fumarate) និង អាហារបំប៉នដែលមានសារធាតុSt.John’s Wort - អាចធ្វើអោយប្រសិទ្ធិភាពឱសថRilpivirineថយចុះ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថRifabutin - អាចធ្វើអោយប្រសិទ្ធិភាពឱសថRilpivirine ថយចុះ។

      ・ឱសថបញ្ចុះជាតិអាស៊ីតក្នុងក្រពះប្រភេទH2 Blockers (Famotidine, Cimetidine, Nizatidine, Ranitidine) - អាចធ្វើអោយប្រសិទ្ធិភាពឱសថRilpivirine ថយចុះ។ ដូច្នេះ គួរប្រើឱសថទាំងនេះនៅ12ម៉ោងយ៉ាងតិចមុនពេលប្រើឱសថRilpivirineឬនៅ4ម៉ោងយ៉ាងតិចក្រោយពេលប្រើឱសថRilpivirine។

      ・ឱសថបន្សាបជាតិអាស៊ីតក្នុងក្រពះ(Aluminium hydroxide, Calcium carbonate) - អាចធ្វើអោយប្រសិទ្ធិភាពឱសថRilpivirine ថយចុះ។ ដូច្នេះ គួរប្រើឱសថទាំងនេះនៅ2ម៉ោងយ៉ាងតិចមុនពេលប្រើឱសថRilpivirineឬនៅ4ម៉ោងយ៉ាងតិចក្រោយពេលប្រើឱសថRilpivirine។

      ・ឱសថប្រឆាំងបាក់តេរីClarithromycin, Erythromycin - អាចធ្វើអោយប្រសិទ្ធិភាពឱសថRilpivirineកើនឡើង។ អាចជំនួសបានដោយប្រើAzithromycin។

      ・ឱសថបំបាត់ការឈឺចាប់Methadone - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMethadoneថយចុះ។

      ・ឱសថដែលមានផ្ទុកLedipasvirនិងSofosbuvir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTenofovirកើនឡើង និង កើតមានផលរំខាន។

      ・ឱសថដែលមានឥទ្ធិពលអូសបន្លាយQTនៃចង្វាក់បេះដូង (Amiodarone, Sotalol) - អាចធ្វើអោយងាយកើតឡើងនូវផលប៉ះពាល់ដល់មុខងារនៃបេះដូង។

      ・ឱសថAciclovir, Valacyclovir, Ganciclovir, Valganciclovir ជាដើម - ការប្រើឱសថប្រភេទNNRTIដូចគ្នាលើសពី2 មិនបានបង្ហាញប្រសិទ្ធិភាពបន្ថែមនោះទេ ដូច្នេះ គួរចៀសវាងប្រើរួមគ្នា។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត វីរុសហ៊ីវអាចឆ្លងទៅទារកតាមទឹកដោះម្ដាយ ដូច្នេះ ស្ត្រីដែលមានផ្ទុកវីរុសហ៊ីវមិនគួរបំបៅទឹកដោះដល់ទារកនោះទេ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・សម្រាប់អ្នកដែលមានជំងឺរលាកថ្លើមBរ៉ាំរ៉ៃ នៅក្រោយពេលបញ្ឈប់ការប្រើឱសថនេះ អ្នកជំងឺអាចកើតមានអាការៈរលាកថ្លើមរើឡើងវិញ ដូច្នេះត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់។

      ・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។

      ・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ ដូច្នេះត្រូវចៀសវាងការប្រើប្រាស់រួមគ្នា។

    • សកម្មភាពឱសថ

      ជាឱសថមានសារធាតុផ្សំ3ប្រភេទ ដែលសុទ្ធសឹងជាសារធាតុប្រឆាំងវីរុសហ៊ីវ(HIV) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptase។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp