Rilpivirine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 25mg ក្នុងពេលកំពុងបរិភោគអាហារ ឬ ក្រោយពេលបរិភោគអាហាររួចភ្លាម។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:

       Rifampicin, Carbamazepine, Phenobarbital, Phenytoin, Fosphenytoin, Dexamethasone(ថ្នាំបញ្ចូលក្នុងរាងកាយ លើកលែងករណីប្រើតែម្ដង), ឱសថបញ្ចុះជាតិអាស៊ីតក្នុងក្រពះប្រភេទProton pump inhibitor(Omeprazole, Lansoprazole, Rabeprazole, Esomeprazole, Vonoprazan fumarate) និង អាហារបំប៉នដែលមានសារធាតុSt.John’s Wort។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល ចង់ក្អួត គេងមិនលក់ វិលមុខ យល់សប្ដិចម្លែក។ល។

    • អន្តរប្រតិកម្ម

      ・ឱសថដូចខាងក្រោម:Rifampicin, Carbamazepine, Phenobarbital, Phenytoin, Fosphenytoin, Dexamethasone(ថ្នាំបញ្ចូលក្នុងរាងកាយ លើកលែងករណីប្រើតែម្ដង), ឱសថបញ្ចុះជាតិអាស៊ីតក្នុងក្រពះប្រភេទProton pump inhibitor(Omeprazole, Lansoprazole, Rabeprazole, Esomeprazole, Vonoprazan fumarate) និង អាហារបំប៉នដែលមានសារធាតុSt.John’s Wort - អាចធ្វើអោយប្រសិទ្ធិភាពឱសថRilpivirineថយចុះ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថRifabutin - អាចធ្វើអោយប្រសិទ្ធិភាពឱសថRilpivirine ថយចុះ។

      ・ឱសថបញ្ចុះជាតិអាស៊ីតក្នុងក្រពះប្រភេទH2 Blockers (Famotidine, Cimetidine, Nizatidine, Ranitidine) - អាចធ្វើអោយប្រសិទ្ធិភាពឱសថRilpivirine ថយចុះ។ ដូច្នេះ គួរប្រើឱសថទាំងនេះនៅ12ម៉ោងយ៉ាងតិចមុនពេលប្រើឱសថRilpivirineឬនៅ4ម៉ោងយ៉ាងតិចក្រោយពេលប្រើឱសថRilpivirine។

      ・ឱសថបន្សាបជាតិអាស៊ីតក្នុងក្រពះ(Aluminium hydroxide, Calcium carbonate) - អាចធ្វើអោយប្រសិទ្ធិភាពឱសថRilpivirine ថយចុះ។ ដូច្នេះ គួរប្រើឱសថទាំងនេះនៅ2ម៉ោងយ៉ាងតិចមុនពេលប្រើឱសថRilpivirineឬនៅ4ម៉ោងយ៉ាងតិចក្រោយពេលប្រើឱសថRilpivirine។

      ・ឱសថប្រឆាំងបាក់តេរីClarithromycin, Erythromycin - អាចធ្វើអោយប្រសិទ្ធិភាពឱសថRilpivirineកើនឡើង។ អាចជំនួសបានដោយប្រើAzithromycin។

      ・ឱសថបំបាត់ការឈឺចាប់Methadone - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMethadoneថយចុះ។

      ・ឱសថដែលមានឥទ្ធិពលអូសបន្លាយQTនៃចង្វាក់បេះដូង (Amiodarone, Sotalol) - អាចធ្វើអោយងាយកើតឡើងនូវផលប៉ះពាល់ដល់មុខងារនៃបេះដូង។

      ・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទNNRTIផ្សេងទៀត - ការប្រើឱសថប្រភេទNNRTIដូចគ្នាលើសពី2 មិនបានបង្ហាញប្រសិទ្ធិភាពបន្ថែមនោះទេ ដូច្នេះ គួរចៀសវាងប្រើរួមគ្នា។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។

      ・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ ដូច្នេះត្រូវចៀសវាងការប្រើប្រាស់រួមគ្នា។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទNNRTI ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptaseរបស់វីរុស ធ្វើអោយវីរុសមិនអាចកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp