Rifampicin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・ជំងឺរបេងសួតនិងរបេងផ្សេងទៀត
・ជំងឺឆ្លងបាក់តេរីម៉ៃកូមិនមែនរបេង(Nontuberculous mycobacterial infection)រួមទាំងជំងឺMAC(Mycobacterium avium complex)
・ជំងឺហង់សិន (Hansen's diseaseឬLeprosy)។
-
កម្រិតប្រើប្រាស់
ករណីជំងឺរបេងសួតនិងរបេងផ្សេងទៀត:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 450mg រៀងរាល់ថ្ងៃ។ ប៉ុន្តែ ករណីប្រើរួមជាមួយឱសថផ្សេងទៀត អាចប្រើ1សប្ដាហ៍2ថ្ងៃ។ ជាទូទៅ ត្រូវប្រើឱសថនេះនៅមុនពេលបរិភោគអាហារពេលព្រឹក(ពោះទទេ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ គួរប្រើរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត។
ករណីជំងឺឆ្លងបាក់តេរីម៉ៃកូមិនមែនរបេង(Nontuberculous mycobacterial infection)រួមទាំងជំងឺMAC(Mycobacterium avium complex):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 450mg រៀងរាល់ថ្ងៃ។ ជាទូទៅ ត្រូវប្រើឱសថនេះនៅមុនពេលបរិភោគអាហារពេលព្រឹក(ពោះទទេ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមការចាំបាច់ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ600mg។
ករណីជំងឺហង់សិន (Hansen's diseaseឬLeprosy):
មនុស្សពេញវ័យ:លេប1ដង 600mg 1ខែ1~2ដង ឬ លេប1ថ្ងៃ1ដង450mgរៀងរាល់ថ្ងៃ។ ជាទូទៅ ត្រូវប្រើឱសថនេះនៅមុនពេលបរិភោគអាហារពេលព្រឹក(ពោះទទេ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា និងគួរប្រើរួមជាមួយឱសថព្យាបាលជំងឺហង់សិនផ្សេងទៀត។
-
ហាមប្រើ
・អ្នកដែលមានជំងឺស្ទះប្រព័ន្ធទឹកប្រម៉ាត់ ឬ ជំងឺថ្លើមធ្ងន់ធ្ងរ - អាចធ្វើអោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖
Tadalafil, Macitentan, Pemafibrate, Ticagrelor, Voriconazole, ឱសថព្យាបាលជំងឺអេដសន៍(Indinavir Sulfate Ethanolate, Saquinavir mesilate, Nelfinavir mesilate, Fosamprenavir calcium hydrate, Atazanavir sulfate, Rilpivirine hydrochloride, ឱសថដែលមានផ្ទុកElvitegravirឬCobicistat), Telaprevir, Simeprevir sodium, Daclatasvir Hydrochloride, Asunaprevir, Daclatasvir hydrochloride/Asunaprevir/Beclabuvir hydrochloride, Vaniprevir, Sofosbuvir, Ledipasvir acetonate/Sofosbuvir, Glecaprevir hydrate/Pibrentasvir, Ombitasvir hydrate/Paritaprevir hydrate/Ritonavir, Elbasvir, Grazoprevir hydrate, Amenamevir, Artemether/lumefantrine, Praziquantel - អាចធ្វើអោយឱសថទាំងនេះថយចុះប្រសិទ្ធិភាពព្យាបាល
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន បញ្ហាក្រពះ ឡើងកន្ទួលក្រហម ក្ដៅខ្លួន បញ្ហាថ្លើម ឈឺក្បាល ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង(បញ្ហាថ្លើមធ្ងន់ធ្ងរ)
- រងាញាក់ មុខក្រហម ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន អស់កម្លាំង បរិមាណទឹកនោមថយចុះ ហើមដៃជើងនិងមុខ (រលាកតម្រងនោម មុខងារតម្រងនោមថយចុះជាដើម)
- អស់កម្លាំង បេះដូងលោតញាប់ វិលមុខ (ជំងឺខ្វះឈាមប្រភេទHemolytic anemia)
- ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ចេញឈាមក្រោមស្បែក ក្ដៅខ្លួន ឈឺបំពង់ក ឈឺសាច់ដុំ (ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis រោគសញ្ញប្លាកែតថយចុះ)
- ឈឺពោះ រាករូសច្រើនដង ចង់ក្អួត (រលាកពោះវៀនធំធ្ងន់ធ្ងរ)
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹកលើស្បែក ដំបៅ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)
-
អន្តរប្រតិកម្ម
・ឱសថដូចខាងក្រោម៖ Tadalafil, Macitentan, Pemafibrate, Ticagrelor, Voriconazole, ឱសថព្យាបាលជំងឺអេដសន៍(Indinavir Sulfate Ethanolate, Saquinavir mesilate, Nelfinavir mesilate, Fosamprenavir calcium hydrate, Atazanavir sulfate, Rilpivirine hydrochloride, ឱសថដែលមានផ្ទុកElvitegravirឬCobicistat), Telaprevir, Simeprevir sodium, Daclatasvir Hydrochloride, Asunaprevir, Daclatasvir hydrochloride/Asunaprevir/Beclabuvir hydrochloride, Vaniprevir, Sofosbuvir, Ledipasvir acetonate/Sofosbuvir, Glecaprevir hydrate/Pibrentasvir, Ombitasvir hydrate/Paritaprevir hydrate/Ritonavir, Elbasvir, Grazoprevir hydrate, Amenamevir, Artemether/lumefantrine, Praziquantel - អាចធ្វើអោយឱសថទាំងនេះថយចុះប្រសិទ្ធិភាពព្យាបាល ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺផ្នែកស្មារតី (Diazepam, Midazolam, Triazolam, Zolpidem tartrate, Zopiclone, Haloperidol, Bromperidol, Olanzapine, Quetiapine fumarate, Clozapine, Nortriptyline, Mirtazapine ជាដើម) - អាចធ្វើអោយសកម្មភាពឱសថទាំងនេះថយចុះ។
・ឱសថព្យាបាលជំងឺប្រកាច់ (Phenytoin, Carbamazepine, Lamotrigineជាដើម)- អាចធ្វើអោយសកម្មភាពឱសថទាំងនេះថយចុះ។
・ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកំដៅAcetaminophenឬParacetamol - អាចធ្វើអោយមានផលប៉ះពាល់ដល់ថ្លើម
・ឱសថបំបាត់ការឈឺចាប់Buprenorphine hydrochloride - អាចធ្វើអោយសកម្មភាពឱសថនេះថយចុះ
・ឱសថព្យាបាលជំងឺParkinson (Istradefylline) - អាចធ្វើអោយសកម្មភាពឱសថនេះថយចុះ
・ឱសថដែលមានសកម្មភាពនៅក្នុងប្រព័ន្ធខួរក្បាល (Donepezil hydrochloride, Suvorexant) - អាចធ្វើអោយសកម្មភាពឱសថនេះថយចុះ
・ឱសថបន្ធូរសាច់ដុំTizanidine hydrochloride - អាចធ្វើអោយសកម្មភាពឱសថនេះថយចុះ
・ឱសថព្យាបាលជំងឺបេះដូង (Digitalis, Quinidine, Mexiletine hydrochloride, Disopyramide, Propafenone hydrochloride, Pilsicainide hydrochloride hydrate, Beta blockers(Metoprolol tartrate, Propranolol hydrochloride ជាដើម)) - អាចធ្វើអោយសកម្មភាពឱសថទាំងនេះថយចុះ
ក្រៅពីនេះ នៅមានឱសថជាច្រើនទៀតដែលត្រូវប្រុងប្រយ័ត្ននៅពេលប្រើជាមួយឱសថRifampicin។ សូមពិនិត្យព័ត៌មានបន្ថែម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូនគួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ទឹកនោម លាមក ទឹកមាត់ ស្លេស្ម ញើស ទឹកភ្នែក ជាដើម អាចប្រែទៅជាពណ៌ក្រហមទឹកក្រូច។ ដូច្នេះ សម្លៀកបំពាក់ឬកែវដាក់ភ្នែកក៏អាចប្រែពណ៌ទៅតាមនោះដែរ។
・ករណីប្រើឱសថនេះរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត គួរតាមដានមុខងារថ្លើមរបស់អ្នកជំងឺជាប្រចាំ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីរបេង ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតRNA ធ្វើអោយបាក់តេរីមិនអាចរស់រានឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp