Rifabutin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ជំងឺរបេងសួតនិងរបេងផ្សេងទៀត

      ・ជំងឺឆ្លងបាក់តេរីម៉ៃកូមិនមែនរបេង(Nontuberculous mycobacterial infection)រួមទាំងជំងឺMAC(Mycobacterium avium complex)

      ・បង្ការការកើតជំងឺDisseminated Mycobacterium avium complex(Desseminated MAC) ចំពោះអ្នកជំងឺឆ្លងវីរុសហ៊ីវ។

    • កម្រិតប្រើប្រាស់

      ករណីជំងឺរបេងសួតនិងរបេងផ្សេងទៀត:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 150~300mg។ ករណីជាជំងឺរបេងដែលស៊ាំទៅនឹងឱសថច្រើន ប្រើ1ថ្ងៃ1ដង 300~450mg។

      ករណីជំងឺឆ្លងបាក់តេរីម៉ៃកូមិនមែនរបេង(Nontuberculous mycobacterial infection)រួមទាំងជំងឺMAC(Mycobacterium avium complex):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 300mg។

      ករណីបង្ការការកើតជំងឺDisseminated Mycobacterium avium complex(Disseminated MAC) ចំពោះអ្នកជំងឺឆ្លងវីរុសហ៊ីវ:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 300mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រឆាំងបាក់តេរីប្រភេទRifamycinផ្សេងទៀត(ឱសថRifampicinជាដើម )។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖

      Voriconazole, Grazoprevir hydrate, Elbasvir, Daclatasvir hydrochloride, Asunaprevir, Ticagrelor។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp