Riboflavin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនបេ2 (Vitamin B2)

      - បំពេញតម្រូវការវីតាមីនបេ2នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ធ្វើលំហាត់ប្រាណរាងកាយខ្លាំងក្លា។ល។

      - ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនបេ2នៅក្នុងរាងកាយ រួមមាន ៖ រលាកគែមបបូរមាត់ រលាកបបូរមាត់ រលាកអណ្ដាត រលាត់នៅបរិវេណទ្វារធំនិងប្រដាប់ភេទ ស្បែកឡើងកន្ទួលក្រហមលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ ស្បែកឡើងកន្ទួលក្រហមដោយសារការបញ្ចេញខ្លាញ់ច្រើន(Seborrheic eczema) ជំងឺផេឡាហ្ក្រា(Pellagra) មុនលើស្បែក ជំងឺស្បែកRosacea ជំងឺរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ជំងឺរលាកភ្នែក(Conjunctivitis) ជំងឺភ្នែកkeratitis superficialis diffusa។ល។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប 1ថ្ងៃ2~30mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ទឹកនោមអាចបែ្រទៅជាពណ៌លឿង។ ពណ៌នេះបណ្ដាលមកពីសារធាតុឱសថដែលបញ្ចេញចោលក្រោយប្រើប្រាស់នៅក្នុងរាងកាយរួចរាល់ ដូច្នេះ មិនមែនជាបញ្ហាត្រូវបារម្ភនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចទៅនឹងវីតាមីនបេ2នៅក្នុងរាងកាយ ដោយធ្វើដំណើរចូលទៅក្នុងកោសិកាពោះវៀនតូចនិងថ្លើម ដើម្បីបំលែងទៅជាសារធាតុFMN((Flavin mononucleotide) និង FAD(Flavin adenine dinucleotide) ដែលដើរតួជាកូអង់ស៊ីម(Coenzyme)សម្រាប់ជួយដល់សកម្មភាពនៃអង់ស៊ីមFlavoenzyme។ អង់ស៊ីមនេះមានតួនាទីនៅក្នុងប្រតិកម្មអុកស៊ីរេដុកម្មនៅក្នុងកោសិកា ប្រព័ន្ធចម្លងអេឡិចត្រុងនៅក្នុងមីតូកុងទ្រី និង ប្រតិកម្មផ្សេងៗទាក់ទងនឹងសារធាតុស្ករ ខ្លាញ់ ប្រូតេអ៊ីនជាដើមនៅក្នុងរាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp