Reviparin sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ការកើតមានកំណកឈាមនៅពេលប្រើប្រាស់ឧបករណ៍ក្រៅរាងកាយទាក់ទងនឹងចរន្តឈាម ដូចជា ការលាងឈាម ជាដើម។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើប្រាស់ឱសថនេះដោយផ្ទាល់ឬដោយពង្រាវជាមួយសេរ៉ូមប្រៃ(Saline)។
- ចំពោះអ្នកជំងឺដែលមិនមានរោគសញ្ញាហូរឈាមឬងាយហូរឈាម: ជាទូទៅ មនុស្សពេញវ័យ ប្រើនៅពេលចាប់ផ្ដើមលាងឈាម ក្នុងកម្រិត 1ដង16 IU/kg ដោយចាក់បញ្ចូលក្នុងចរន្តហូរ។ ក្រោយពេលចាប់ផ្ដើមលាងឈាម បញ្ចូលឱសថនេះជាប់ឥតដាច់តាមរយៈខ្សែបញ្ចូលឱសថប្រឆាំងកំណកឈាម ក្នុងកម្រិត 8 IU/kg/ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពកំណកឈាមនៅក្នុងចរន្តហូរ។
- ចំពោះអ្នកជំងឺដែលមានរោគសញ្ញាហូរឈាមឬងាយហូរឈាម: ជាទូទៅ មនុស្សពេញវ័យ ប្រើនៅពេលចាប់ផ្ដើមលាងឈាម ក្នុងកម្រិត 1ដង13~16 IU/kg ដោយចាក់បញ្ចូលក្នុងចរន្តហូរ។ ក្រោយពេលចាប់ផ្ដើមលាងឈាម បញ្ចូលឱសថនេះជាប់ឥតដាច់តាមរយៈខ្សែបញ្ចូលឱសថប្រឆាំងកំណកឈាម ក្នុងកម្រិត 7~8 IU/kg/ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពកំណកឈាមនៅក្នុងចរន្តហូរ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទHeparinផ្សេងទៀត។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានរោគសញ្ញាហូរឈាមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានឬធ្លាប់មានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់មានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp