Reserpine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាម (គ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម ។ល។)
- ជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension) (ប្រើជាមួយឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត)
- ជំងឺវិកលចរិត(Integration dysfunction syndromឬSchizophrenia)ដែលពិបាកព្យាបាលដោយប្រើឱសថប្រភេទPhenothiazine។
ករណីថ្នាំចាក់:
- អាការៈសម្ពាធឈាមកើនឡើងខ្ពស់ខ្លាំងភ្លាមៗ (រោគសញ្ញាEclampsia រោគសញ្ញាប៉ះពាល់ខួរក្បាលដោយសារលើសសម្ពាធឈាម អាការៈហូរឈាមនៅក្នុងខួរក្បាល ជាដើម)។
- ជំងឺវិកលចរិត(Integration dysfunction syndromឬSchizophrenia)ដែលពិបាកព្យាបាលដោយប្រើឱសថប្រភេទPhenothiazine។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
・ករណីប្រើឱសថនេះនៅក្នុងការបញ្ចុះសម្ពាធឈាម:
មនុស្សពេញវ័យ:លេប1ថ្ងៃ0.2~0.5mg (ថ្នាំម្សៅ0.1%ត្រូវនឹង200~500mg) បែងចែកជា1~3ដងក្នុង1ថ្ងៃ។ ក្រោយពេលសម្ពាធឈាមមានលំនឹងហើយ អាចប្រើជាប្រចាំក្នុងកម្រិត1ថ្ងៃ0.1~0.25mg(ថ្នាំម្សៅ0.1%ត្រូវនឹង100~250mg)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើឱសថនេះនៅក្នុងការរំងាប់អារម្មណ៍:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ0.2~2mg (ថ្នាំម្សៅ0.1%ត្រូវនឹង0.2~2g) និង បង្កើនឬបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗទៅតាមប្រតិកម្មរបស់អ្នកជំងឺទៅនឹងប្រសិទ្ធិភាពឱសថ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
・ករណីប្រើឱសថនេះនៅក្នុងការបញ្ចុះសម្ពាធឈាម:
មនុស្សពេញវ័យ:ប្រើ1ដង0.1~0.5mg, 1ថ្ងៃ1~2ដង ចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ ករណីរោគសញ្ញាធ្ងន់ធ្ងរ ឬ ត្រូវការប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមឆាប់រហ័ស អាចប្រើ1ដង0.5~2.5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើឱសថនេះនៅក្នុងការរំងាប់អារម្មណ៍:
មនុស្សពេញវ័យ:ប្រើ1ដង0.3~2.5mg, 1ថ្ងៃ1~2ដង ចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទRauwolfia alkaloids។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺបាក់ទឹកចិត្ត(Depression) ជាពិសេស ករណីមានរោគសញ្ញាចង់សម្លាប់ខ្លួន។
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន ឬ ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)។
・អ្នកដែលកំពុងទទួលការព្យាបាលដោយការឆក់អគ្គិសនី (Electroshock theraphy: EST)
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ងងុយគេង ថយចំណង់ផ្លូវភេទ វិលមុខ ឈឺក្បាល ឡើងកន្ទួលក្រហម ជីពចរដើរយឺត ដំបៅក្រពះ ស្ងួតក រាករូស បាត់បង់ចំណង់អាហារ ក្អួតចង្អោរ តឹងច្រមុះ អស់កម្លាំង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- មិនចង់ធ្វើអ្វីទាំងអស់ អារម្មណ៍ក្រៀមក្រំ អារម្មណ៍ស្មុគស្មាញ គេងមិនលក់ (ជំងឺបាក់ទឹកចិត្ត(Depression))។
-
អន្តរប្រតិកម្ម
・ការព្យាបាលដោយការឆក់អគ្គិសនី (Electroshock theraphy: EST - អាចធ្វើអោយកើតមានអាការៈវង្វេងវង្វាន់ សម្ពាធឈាមចុះទាបធ្ងន់ធ្ងរ។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថDigoxin, ឱសថDigitoxin, ឱសថQuinidine - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថGuanethidine, Betanidine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូងនិងរោគសញ្ញានៃសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ។
・ឱសថភ្ញោចគ្រឿងទទួលដូប៉ាមីន(Levodopa, Droxidopa ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថព្យាបាលជំងឺផាគីនសិនប្រភេទប្រឆាំងសកម្មភាពអាសេទីលកូលីន(Trihexyphenidyl ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថប្រភេទBeta blockers - អាចធ្វើអោយផលរំខាននៃឱសថទាំងសងខាងងាយកើតឡើង។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្ត(Depression) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងសងខាងថយចុះ។
・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ខ្លាំង។
・ឱសថសណ្ដំ(Barbiturates ជាដើម) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានបង្កជាអាការៈងងុយគេង ឬ អស់កម្លាំង ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ការបង្ហាញប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមមានលក្ខណៈយឺត។ ករណីថ្នាំលេប:ត្រូវការរយៈពេលប៉ុន្មានសប្ដាហ៍ដើម្បីបង្ហាញប្រសិទ្ធិភាពអតិបរមា។ ដោយសារតែឱសថនេះអាចផ្ដល់ផលរំខានជារោគសញ្ញានៃជំងឺបាក់ទឹកចិត្ត(Depression)ធ្ងន់ធ្ងរ ឱសថនេះសឹងតែត្រូវបានគេឈប់ប្រើ។
・ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសរសៃឈាមខួរក្បាល ឬ រោគសញ្ញាប៉ះពាល់ខួរក្បាលដោយសារសម្ពាធឡើងខ្ពស់។ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត(Depression) ដែលអាចកើតមាននៅក្រោយពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះរយៈពេលប៉ុន្មានខែមកផងដែរ។
・ហាមប្រើចំពោះអ្នកដែលមានជំងឺបាក់ទឹកចិត្ត(Depression) ឬ អ្នកដែលមានជំងឺដំបៅក្រពះពោះវៀន។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការប្រមូលផ្ដុំនៃសារធាតុកាតេកូឡាមីន(Catecholamine)ទៅក្នុងថង់ស៊ីណាប់(Snyapse)ដែលស្ថិតនៅផ្នែកខាងចុងនៃសរសៃប្រសាទ ធ្វើអោយមិនមានសារធាតុកាតេកូឡាមីនបញ្ចេញទៅចន្លោះសរសៃប្រសាទដើម្បីភ្ញោចសញ្ញាប្រសាទធ្វើអោយសម្ពាធឈាមកើនឡើង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp