Regorafenib hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      - ជំងឺមហារីកផ្នែកColonនៃពោះវៀនធំដែលកំពុងវិវត្តឬរើឡើងវិញ និង ដែលមិនអាចវះកាត់អោយជាសះស្បើយបាន។

      - ជំងឺមហារីកចុងពោះវៀនធំ(Rectum)ដែលកំពុងវិវត្តឬរើឡើងវិញ និង ដែលមិនអាចវះកាត់អោយជាសះស្បើយបាន។

      - ជំងឺមហារីកនៅក្រពះពោះវៀនប្រភេទGastrointestinal stromal tumor ដែលស្ថានភាពកាន់តែធ្ងន់ធ្ងរក្រោយអនុវត្តការព្យាបាលដោយគីមី។

      - ជំងឺមហារីកកោសិកាថ្លើមដែលស្ថានភាពកាន់តែធ្ងន់ធ្ងរក្រោយអនុវត្តការព្យាបាលដោយគីមី និង ដែលមិនអាចវះកាត់បាន។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង160mg ក្រោយបរិភោគអាហារ ជារៀងរាល់ថ្ងៃ រយៈពេល3សប្ដាហ៍។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់រយៈពេល1សប្ដាហ៍។ អនុវត្តវដ្ដនេះម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ។

    • ផលរំខាន

      ផលរំខានរួមមាន បណ្ដុំរោគសញ្ញាដៃនិងជើង(ឈឺក្រហមនិងហើមនៅបាតដៃនិងបាតជើង របកស្បែក ពងទឹក) រាករូស បាត់បង់ចំណង់អាហារ អស់កម្លាំង សម្លេងស្អក សម្ពាធឈាមកើនឡើង ឡើងកន្ទួលក្រហម ជ្រុះរោមឬសក់ ដំបៅក្នុងមាត់ អាការៈឈឺចាប់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺក្រហមនិងហើមនៅបាតដៃនិងបាតជើង របកស្បែក (ពងទឹកលើស្បែកបណ្ដុំរោគសញ្ញាដៃនិងជើង)

      - ភ្នែកនិងស្បែកប្រែពណ៌លឿង ក្អួតចង្អោរ (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ជាដើម)

      - លាមកមានឈាម ក្អួតឈាម (ហូរឈាមនៅតាមប្រព័ន្ធរំលាយអាហារ ហូរឈាមក្នុងសួត ជាដើម)

      - ក្ដៅខ្លួន ឈឺក្បាល ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ឈឺទ្រូង ថប់ទ្រូង ពិបាកដកដង្ហើម (ជំងឺស្ទះដោយសារកំណកឈាម ដូចជា ស្ទះឬត្បៀតសរសៃឈាមក្នុងបេះដូង)

      - សម្ពាធឈាមឡើងខ្ពស់ ស្មារតីដឹងខ្លួនធ្លាក់ចុះ ឈឺក្បាល (សម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី(Hypertensive crisis))

      - ភ្នែកក្រហម រលាត់ស្បេកនៅក្នុងមាត់ បបូរមាត់ជាដើម ឡើងកន្ទួលក្រហមនិងពងទឹកលើស្បេក ក្ដៅខ្លួន(ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(Toxic Epidermal Necrolysis, TEN) ជាដើម)

      - សាច់ដុំកន្ត្រាក់ឬប្រកាច់ គំហើញរបស់ភ្នែកមានបញ្ហា បាត់បង់ស្មារតី (ជំងឺPosterior reversible encephalopathy syndrome)

      - បត់ជើងឈាម ក្អួតឈាម ឈឺពោះ ហើមពោះ អាការៈខ្វះឈាម (ធ្លាយក្រពះឬពោះវៀន ជាដើម)

      - ឈាមច្រមុះ តាមអញ្ចាញធ្មេញ ឬ ក្រោមស្បែក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Phenytoin, Carbamazepine, Rifampicin, Phenobarbital, Dexamethasoneជាដើម), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRegorafenibថយចុះ។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole), ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide(Erythromycin, Clarithromycin ជាដើម), ឱសថRitonavir, ឱសថIndinavir ជាដើម), ផ្លែក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRegorafenibកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថIrinotecan - អាចធ្វើអោយកំហាប់ក្នុងឈាមនៃIrinotecanកើនឡើង

      ・ឱសថដែលប្រតិកម្មជាមួយBCRP (Rosuvastatin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ទៅលើថ្លើម ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

      ・ជាទូទៅ ការពិសាឱសថនេះនៅពោះទទេឬជាមួយអាហារដែលមានជាតិខ្លាញ់ច្រើនអាចធ្វើអោយកម្រិតក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃឱសថថយចុះ ដូច្នេះ គួរចៀសវាងការពិសាឱសថនៅពោះទទេនិងចៀសវាងពិសាអាហារដែលមានជាតិខ្លាញ់ច្រើនមុនពេលប្រើប្រាស់ឱសថនេះ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមkinaseនៅលើគ្រឿងទទួល(Receptor)និងម៉ូលេគុលផ្សេងៗនៅក្នុងកោសិកាមហារីករួមទាំង VEGFR និង PDGFR ដើម្បីទប់ស្កាត់ដំណើរការកើនចំនួននៃកោសិកាមហារីកនិងការកកើតសរសៃឈាមថ្មីៗសម្រាប់ការពង្រីកជាលិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp