Rasburicase

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃការកើនឡើងអាស៊ីតអ៊ុយរិចក្នុងឈាមដែលកើតឡើងនៅពេលព្យាបាលជំងឺមហារីកដោយគីមី។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ប្រើ1ថ្ងៃ1ដង 0.2mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់30នាទី។ បញ្ចូលឱសថនេះនៅ4~24ម៉ោងមុនពេលចាប់ផ្ដើមការព្យាបាលដោយគីមី។ រយៈពេលអតិបរមានៃការប្រើឱសថនេះគឺ 7ថ្ងៃ ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺកង្វះអង់ស៊ីម Glucose-6-phosphate dehydrogenase (G6PD) ឬ ជំងឺផ្សេងទៀតដែលអាចបង្កជារោគសញ្ញាខ្វះឈាមប្រភេទបែកគ្រាប់ឈាម(Hemolytic anemia)។

    • ផលរំខាន

      ប៉ះពាល់មុខងារថ្លើម រោគប្រតិកម្ម កម្រិតអេឡិចត្រូឡាយប្រែប្រួល ចង់ក្អួត ក្អួត។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកជំងឺដែលងាយកើតរោគប្រតិកម្ម។

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្ងន់ធ្ងរធ្វើអោយកើតមានរោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស រោគសញ្ញាខ្វះឈាមប្រភេទបែកគ្រាប់ឈាម(Hemolytic anemia) និង រោគសញ្ញាMethemoglobinemia។

    • សកម្មភាពឱសថ

      មានសកម្មភាពបំបែកអាស៊ីតអ៊ុយរិច ដើម្បីបញ្ចុះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp