Ranimustine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺមហារីកGlioblastoma

      - ជំងឺមហារីកខួរឆ្អឹង (Myeloma)

      - ជំងឺមហារីកកោសិកាប្រព័ន្ធទឹករងៃប្រភេទMalignant lymphoma

      - ជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ (Chronic myelogenous leukemia)

      - ជំងឺមហារីកប្រភេទPolycythemia vera

      - ជំងឺកើនឡើងនៃចំនួនប្លាកែតដោយគ្មានជំងឺផ្សេងជាដើមហេតុ (Essential thrombocythemia)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ជាទូទៅ ប្រើក្នុងកម្រិត1ដង50~90mg/m2។ ត្រូវទុកគម្លាត6~8សប្ដាហ៍អាស្រ័យទៅលើបម្រែបម្រួលនៃលទ្ធផលពិនិត្យឈាម មុននឹងប្រើឱសថនេះម្ដងទៀត។ ករណីជំងឺមហារីកកោសិកាប្រព័ន្ធទឹករងៃប្រភេទAdult T-cell leukemiaនិងប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់4សប្ដាហ៍រវាងការប្រើឱសថ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ប្រើឱសថនេះដោយលាយនៅក្នុងសេរ៉ូមប្រៃ(Saline)ឬសេរ៉ូមគ្លុយកូស5%បរិមាណ100~250mL រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30~90នាទី។ ឬ ប្រើដោយលាយនៅក្នុងសេរ៉ូមប្រៃ(Saline)ឬសេរ៉ូមគ្លុយកូស5%បរិមាណ10~20mL រួចចាក់តាមសរសៃវ៉ែនយឺតៗ(រយៈពេល30~60វិនាទី។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួត ចង្អោរ មិនឃ្លានអាហារ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រោគសញ្ញាខ្វះឈាមក្រហម ក្ដៅខ្លួន ងាយហូរឈាមតាមច្រមុះ តាមអញ្ចាញនិងក្រោមស្បែក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - ក្ដៅខ្លួន ក្អកគ្មានស្លេស្ម ពិបាកដកដង្ហើម ឈឺក្បាល អស់កម្លាំងពេញខ្លួន (ជំងឺរលាកសួតប្រភេទInterstitial pneumonia)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកប្រភេទផ្សេងទៀត វិទ្យុសកម្ម - អាចធ្វើអោយផលប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពបន្ថែមម៉ូលេគុលអាល់គីល(Alkylation)ទៅលើDNA ប្រូតេអ៊ីន និង RNA ជាពិសេសវាមានប្រសិទ្ធភាពរារាំងដំណើរការសំយោគDNA កាត់ផ្ដាច់ច្រវាក់DNA និងបង្អាក់ដំណើរការមុខងារនៃRNA នៅក្នុងកោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp