Ranibizumab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺខូចម៉ាឃ្យូឡឺមនុស្សចាស់ (Age-related macular degeneration) ដែលរួមមានរោគសញ្ញាSubfoveal choroidal neovascularization។

      - អាការៈហើមម៉ាឃ្យូឡឺ(Macular edema) ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃវ៉ែននៅរេទីន(Retinal vein occlusion)។

      - រោគសញ្ញាChoroidal neovascularization ដែលកើតមាននៅក្នុងជំងឹមីញ៉ូបខុសប្រក្រតី(Pathologic myopia)។

      - អាការៈហើមម៉ាឃ្យូឡឺ(Macular edema) ដែលកើតមាននៅក្នុងជំងឺទឹកនោមផ្អែម។

      - ជំងឺរេទីនភ្នែកដែលកើតចំពោះទារកកើតមិនគ្រប់ខែ (Retinopathy of prematurity)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺខូចម៉ាឃ្យូឡឺមនុស្សចាស់ (Age-related macular degeneration) ដែលរួមមានរោគសញ្ញាSubfoveal choroidal neovascularization:

      ជាទូទៅ ប្រើក្នុងកម្រិត1ដង0.5mg 1ខែម្ដង ចាក់ទៅក្នុងផ្នែកVitreous bodyនៃភ្នែក រយៈពេល3ខែជាប់ៗគ្នា (ដំណាក់កាលចាប់ផ្ដើម)។ បន្ទាប់ពីនោះជាដំណាក់កាលរក្សាស្ថានភាព ដោយអាចប្រែប្រួលគម្លាតនៃការប្រើទៅតាមរោគសញ្ញា ប៉ុន្តែ ត្រូវទុកគម្លាតយ៉ាងហោចណាស់1ខែរវាងការចាក់ម្ដងៗ។

      ・ករណីអាការៈហើមម៉ាឃ្យូឡឺ(Macular edema)ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃវ៉ែននៅរេទីន(Retinal vein occlusion), រោគសញ្ញាChoroidal neovascularizationដែលកើតមាននៅក្នុងជំងឹមីញ៉ូបខុសប្រក្រតី(Pathologic myopia) និង អាការៈហើមម៉ាឃ្យូឡឺ(Macular edema) ដែលកើតមាននៅក្នុងជំងឺទឹកនោមផ្អែម:

      ជាទូទៅ ប្រើក្នុងកម្រិត1ដង0.5mg ចាក់ទៅក្នុងផ្នែកVitreous bodyនៃភ្នែក។ ត្រូវទុកគម្លាតនៃការប្រើយ៉ាងហោចណាស់1ខែ។

      ・ករណីជំងឺរេទីនភ្នែកដែលកើតចំពោះទារកកើតមិនគ្រប់ខែ (Retinopathy of prematurity):

      ជាទូទៅ ប្រើក្នុងកម្រិត1ដង0.2mg ចាក់ទៅក្នុងផ្នែកVitreous bodyនៃភ្នែក។ អាចប្រើម្ដងទៀតទៅតាមការចាំបាច់ ប៉ុន្តែ ត្រូវទុកគម្លាតយ៉ាងហោចណាស់1ខែ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងកើតមានឬសង្ស័យថាកើតមានជំងឺឆ្លងនៅភ្នែកឬជុំវិញភ្នែក។

      ・អ្នកដែលកំពុងមានអាការៈរលាកធ្ងន់ធ្ងរនៅក្នុងភ្នែក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp