Ramosetron hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺពោះវៀនងាយប្រតិកម្ម(Irritable bowel syndrom, IBS))លក្ខណៈរាករូស

      - រោគសញ្ញាក្រពះពោះវៀន(ចង់ក្អួត ក្អួត) ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាក្រពះពោះវៀន(ចង់ក្អួត ក្អួត) ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីជំងឺពោះវៀនងាយប្រតិកម្ម(Irritable bowel syndrom, IBS))លក្ខណៈរាករូស:

      - បុរសពេញវ័យ:លេប1ថ្ងៃ1ដង 5μg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃ10μg។

      - ស្ត្រីពេញវ័យ:លេប1ថ្ងៃ1ដង 2.5μg។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើប្រាស់ដល់កម្រិតអតិបរមាគឺ1ថ្ងៃ5μg។

      ・ករណីរោគសញ្ញាក្រពះពោះវៀន(ចង់ក្អួត ក្អួត)ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 0.1mg។ នៅ1ម៉ោងមុនពេលប្រើឱសថប្រឆាំងមហារីក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ រយៈពេលកំណត់នៃការប្រើឱសថនេះគឺ5ថ្ងៃចុះក្រោម។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 0.3mg ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបន្ថែមកម្រិតដដែលនោះម្ដងទៀត។ មិនត្រូវប្រើលើសពី0.6mgក្នុង1ថ្ងៃនោះទេ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ទល់លាមក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីអាការៈរាករូសដែលកើតមាននៅក្នុងជំងឺពោះវៀនងាយប្រតិកម្ម(Irritable bowel syndrom, IBS)):

      ・កម្រិតប្រើប្រាស់ប្រែប្រួលសម្រាប់អ្នកជំងឺជាបុរសនិងស្ត្រី។

      ករណីរោគសញ្ញាក្រពះពោះវៀន(ចង់ក្អួត ក្អួត)ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក:

      ・រយៈពេលនៃការប្រើប្រាស់ឱសថនេះគឺ5ថ្ងៃចុះ។

      ករណីថ្នាំចាក់:មិនត្រូវលាយឱសថនេះជាមួយថ្នាំចាក់Furosemideទេ ព្រោះវាអាចធ្វើអោយកើតមានកករនៅក្នុងសូលុយស្យុង។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃគ្រឿងទទួលសេរ៉ូតូនីន5-HT3 (5-HT3 serotonin receptor)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp