Ramelteon
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈពិបាកងងុយគេងនៅពេលចូលគេងដំបូង។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង 8mg នៅមុនពេលចូលគេង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថ Fluvoxamine maleate។
-
ផលរំខាន
គេងលក់មួយភាំងៗ អស់កម្លាំង ឈឺក្បាល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលខ្លី។
・ជាឱសថដែលមិនបង្កអោយមានអាការៈញៀននោះទេ។
・ប្រើចំពោះអាការៈពិបាកងងុយគេងនៅពេលចូលគេងដំបូង។
-
សកម្មភាពឱសថ
ភ្ញោចគ្រឿងទទួលមេឡាតូនីន(Melatonin receptor) ដើម្បីសម្រួលប្រព័ន្ធនាឡិកាក្នុងរាងកាយ ធ្វើអោយមានអារម្មណ៍ងងុយគេង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp