Raloxifene hydrochloride

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង(Osteoporosis)ក្រោយអស់រដូវ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ជាទូទៅ លេប1ថ្ងៃ1ដង 60mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺស្ទះកំណកឈាមនៅសរសៃវ៉ែន ដូចជា ជំងឺកកើតកំណកឈាមនៅសរសៃវ៉ែនផ្នែកជ្រៅ(Deep vein thrombosis) ជំងឺស្ទះកំណកឈាមនៅសួត(Pulmonary embolism) ជំងឺកកើតកំណកឈាមនៅសរសៃវ៉ែនរេទីន (Retinal vein thrombosis)ជាដើម។

      ・អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានភាពមិនកម្រើករាងកាយរយៈពេលយូរ(ក្រោយទទួលការវះកាត់ រយៈពេលត្រូវសម្រាកនៅស្ងៀម ជាដើម)។

      ・អ្នកដែលមានជំងឺកើតមានអង់ទីករប្រឆាំងសារធាតុផូស្វ័រលីពីតនៅក្នុងរាងកាយ(Antiphospholipid syndrome)។

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ឬ ស្ត្រីបំបៅដោះកូន។

    • ផលរំខាន

      ផលរំខានរួមមាន អារម្មណ៍ក្ដៅច្រាលឡើង ហើមដោះ ចង់ក្អួត បែកញើសច្រើន រមាស់ សាច់ដុំកន្ត្រាក់នៅជើង ហើមដៃជើង រលាកស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - កំភួនជើងម្ខាងហើមនិងក្រហម ឈឺនៅពេលសង្កត់កំភួនជើង (ជំងឺកើតមានកំណកឈាមនៅក្នុងសរសៃវ៉ែនជ្រៅ)

      - ពិបាកដកដង្ហើមភ្លាមៗ ឈឺក្នុងទ្រូង (ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism ))

      - ភ្នែកមើលមិនច្បាស់ភ្លាមៗ (ជំងឺកើតមានកំណកឈាមនៅក្នុងសរសៃវ៉ែននៃរេទីនភ្នែក)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថColestyramine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRaloxifeneថយចុះ។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយប្រសិទ្ធិភាពនៃWarfarinប្រែប្រួល។

      ・ឱសថAmpicillin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRaloxifeneថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អ្នកជំងឺពុកឆ្អឹងគួរបរិភោគអាហារដែលមានជាតិកាល់ស្យូមនិងវីតាមីនដេ(Vitamin D)អោយបានគ្រប់គ្រាន់។

      ・ប្រសិនបើកើតមានរោគសញ្ញាដូចជា ហើមនិងឈឺជើង ពិបាកដកដង្ហើមភ្លាមៗ ដង្ហក់ ឈឺទ្រូង ភ្នែកមានបញ្ហាភ្លាមៗជាដើម ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាម ព្រោះទាំងនេះអាចជារោគសញ្ញានៃការស្ទះកំណកឈាមនៅក្នុងសរសៃវ៉ែន។

    • សកម្មភាពឱសថ

      អរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen)មានតួនាទីទប់ស្កាត់សកម្មភាពរំលាយឆ្អឹងរបស់កោសិកាបំបែកឆ្អឹងដើម្បីរក្សាភាពមាំនៃឆ្អឹង។ ប៉ុន្តែ ក្រោយពេលអស់រដូវ អរម៉ូននេះនឹងមានការធ្លាក់ចុះ។

      ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលនៃអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) និង ទប់ស្កាត់សកម្មភាពនៃកោសិកាបំបែកឆ្អឹងដូចអរម៉ូននេះផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp