Rabeprazole sodium + Metronidazole + Amoxicillin hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកម្ចាត់បាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori) ដែលជាមូលហេតុនៃជំងឺដូចខាងក្រោម៖

      ជំងឺដំបៅក្រពះឬគល់ពោះវៀនតូច(Duodenal ulcer) ជំងឺមហារីកកោសិកាទឹករងៃMALTនៅក្រពះ(Gastric MALT lymphoma) ជំងឺស្នាមជាំស្វាយលើស្បែកដោយសារប្លាកែតថយចុះលក្ខណៈមិនដឹងមូលហេតុ(Idiopathic Thrombocytopenic Purpura, ITP) ជំងឺរលាកក្រពះដោយសារបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori) និង ជំងឺឆ្លងបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori)នៅក្រោយពេលព្យាបាលជំងឺមហារីកក្រពះដំណាក់កាលដំបូងដោយប្រើអង់ដូស្កុប។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិតដូចខាងក្រោមសម្រាប់1ដង 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ:

      - Rabeprazole sodium 10mg

      - Metronidazole 250mg

      - Amoxicillin hydrate 750mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម: Atazanavir sulfate, Rilpivirine hydrochloride។

      ・អ្នកដែលមានជំងឺ Infectious mononucleosis។

      ・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺទាក់ទងនឹងសរីរាង្គខួរក្បាលឬខួរឆ្អឹង។

      ・ស្ត្រីដែលស្ថិតក្នុងអំឡុងពេល3ខែនៃការមានផ្ទៃពោះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។

    • ផលរំខាន

      ・ផលរំខាននៃ Rabeprazole sodium :ចំនួនប្លាកែតធ្លាក់ចុះ ប៉ះពាល់មុខងារថ្លើម ឡើងកន្ទួលក្រហម រាករូសឬទល់លាមក ។ល។

      ・ផលរំខាននៃ Amoxicillin hydrate :រាករូស ជីវ្ហាវិញាណខុសប្រក្រតី ក្ដៅខ្លួន។ល។

      ・ផលរំខាននៃ Metronidazole:ឡើងកន្ទួលក្រហម ច្រាំងអណ្ដាត ចង់ក្អួត គ្រាប់ឈាមសធ្លាក់ចុះ ក្ដៅខ្លួន ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើនៅក្នុងការកម្ចាត់បាក់តេរី ហេលីកូបាក់តា ភីឡូរី (Helicobacter pylori) ក្នុងក្រពះ ជាលើកទីពីរ។

    • សកម្មភាពឱសថ

      ក្រៅពីសកម្មភាពទប់ស្កាត់ដំណើរការសំយោគភ្នាសក្រៅនៃកោសិកាបាក់តេរី ឱសថនេះក៏មានសកម្មភាពទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ ធ្វើអោយpHនៅក្នុងក្រពះកើនឡើង។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពសម្លាប់មេរោគភីឡូរីដោយផ្ទាល់ផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp