Quinine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺគ្រុនចាញ់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង0.5g 1ថ្ងៃ3ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថAstemizole។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល វិលមុខ ហ៊ឹងត្រចៀក ក្អួតចង្អោរ រាករូស ឈឺពោះ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ឈាមក្នុងទឹកនោម ខាន់លឿង ឈឺក្បាល ក្អួតចង្អោរ រាករូស ទឹកនោមមានពណ៌ខ្មៅត្នោត (ជំងឺគ្រុនទឹកនោមខ្មៅ(Blackwater fever))

      - គំហើញនៃភ្នែកធ្លាក់ចុះ ចាំងភ្នែក មើលឃើញខ្មៅនៅចំណុចកណ្ដាល(ជំងឺAmaurosis)

      - ងាយហូរឈាម ស្នាមជាំពណ៌ស្វាយ ក្ដៅខ្លួន (ផលប៉ះពាល់ដល់ប្រព័ន្ធឈាម)។

    • អន្តរប្រតិកម្ម

      ・ឱសថAstemizole - អាចធ្វើអោយមានផលរំខានធ្ងន់ធ្ងរដល់មុខងារបេះដូង ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថWarfarin - អាចធ្វើអោយសកម្មភាពWarfarinកើនឡើង។

      ・ឱសថRitonavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃQuinineកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃឬអាចធ្វើអោយរលូតជាដើម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・សារធាតុក្នុងឱសថនេះអាចមានរសជាតិល្វីងខ្លាំង។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងប៉ារ៉ាស៊ីតPlasmodiumដែលបង្កអោយមានជំងឺគ្រុនចាញ់។ សកម្មភាពនៃQuinineក្នុងការកម្ចាត់ប៉ារ៉ាស៊ីតគ្រុនចាញ់នៅមិនទាន់មានទ្រឹស្ដីច្បាស់លាស់នៅឡើយទេ ប៉ុន្តែមានទ្រឹស្ដីមួយចំនួនបង្ហាញថាវាមានប្រសិទ្ធិភាពបង្អាក់សកម្មភាពនៃការចាប់យកអេម៉ូក្លូប៊ីននៅក្នុងគ្រាប់ឈាមក្រហមរបស់ប៉ារ៉ាស៊ីត ធ្វើអោយប៉ារ៉ាស៊ីតមិនអាចរស់រានបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp