Quinidine sulfate hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺបេះដូងកន្ត្រាក់ខុសចង្វាក់នៅផ្នែកខាងលើថតក្រោម ឬ នៅថតក្រោមនៃបេះដូង(Supraventricular extrasystole និង Ventricular extrasystole)
- អាការៈកន្ត្រាក់ញាប់នៃបេះដូងដែលកើតឡើងម្ដងៗនៅផ្នែកខាងលើថតក្រោម ឬ នៅថតក្រោមនៃបេះដូង (Supraventricular tachycardia និង Ventricular tachycardia)
- អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលទើបកើតឡើងថ្មីៗ
- បង្ការអាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលកើតឡើងម្ដងៗ
- អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលកើតឡើងមួយរយៈពេលហើយ
- អាការៈញ័រថតលើនៃបេះដូងប្រភេទAtrial flutter
- ប្រើរួមជាមួយការព្យាបាលដោយការឆក់អគ្គិសនី (Electroshock therapy)និងដើម្បីរក្សាស្ថានភាពបន្ទាប់ពីនោះ
- បង្ការអាការៈនៃចង្វាក់បេះដូងខុសប្រក្រតីដោយសារបញ្ហាថតក្រោមនៃបេះដូង ដែលកើតឡើងនៅក្នុងជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ជាគោលការណ៍ ការប្រើឱសថនេះត្រូវអនុវត្តដោយអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ។
ករណីប្រើឱសថនេះចំពោះអាការៈញ័រថតលើនៃបេះដូង(Atrial fibrillation) អាចប្រើវិធីបង្កើនកម្រិតប្រើប្រាស់ឱសថបន្តិចម្ដងៗនិងវិធីប្រើឱសថក្នុងកម្រិតខ្ពស់។ ចំពោះជំងឺទាក់ទងនឹងចង្វាក់បេះដូងផ្សេងទៀត ជាគោលការណ៍ អាចប្រើក្នុងកម្រិតទាបជាប្រចាំ ដូច្នេះ អ្នកជំងឺអាចប្រើប្រាស់ឱសថនៅតាមគេហដ្ឋានបាន។
・ការប្រើជាលក្ខណៈធ្វើតេស្ត:អនុវត្តនៅមុនពេលចាប់ផ្ដើមការព្យាបាល ដោយលេបក្នុងកម្រិត1ដង0.1~0.2g។ នៅពេលកើតមានផលរំខាន ត្រូវបញ្ឈប់ការប្រើប្រាស់។ នៅពេលតាមដានអំពីផលរំខានរបស់ឱសថនេះ ចាំបាច់ត្រូវធ្វើការវាស់សម្ពាធឈាមនិងពិនិត្យចង្វាក់បេះដូង(ECG)។
・វិធីបង្កើនកម្រិតប្រើប្រាស់ឱសថបន្តិចម្ដងៗ:មនុស្សពេញវ័យ ចំពោះជំងឺញ័រថតលើនៃបេះដូង(Atrial fibrillation)លក្ខណៈរ៉ាំរ៉ៃ នៅពេលដំបូង ប្រើ1ដង0.2g 1ថ្ងៃ3ដង(គម្លាត6~8ម៉ោង)។ ប្រសិនបើមិនមានប្រសិទ្ធិភាព អាចបង្កើនកម្រិតដល់1ដង0.4gនៅថ្ងៃបន្ទាប់ រួចដល់0.6gនៅថ្ងៃបន្ទាប់ទៀត និង អាចបង្កើនចំនួនដងនៃការប្រើឱសថក្នុង1ថ្ងៃដល់ 4ដង ទៅ 5ដង ទៅ6ដងនៅថ្ងៃបន្តបន្ទាប់គ្នា។ នៅពេលលអាការៈចង្វាក់បេះដូងខុសប្រក្រតីបាត់ទៅវិញហើយ ត្រូវប្ដូរទៅប្រើក្នុងកម្រិតប្រើជាប្រចាំ(ខាងក្រោម) ឬ បញ្ឈប់ការប្រើប្រាស់ឱសថនេះតែម្ដង។ ម្យ៉ាងទៀត ករណីប្រើឱសថនេះរយៈពេល6ថ្ងៃហើយនៅមិនមានប្រសិទ្ធិភាព ឬ អ្នកជំងឺកើតមានផលរំខានក្នុងអំឡុងពេលនោះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ ជាគោលការណ៍ ត្រូវប្រើឱសថនេះនៅពេលថ្ងៃប៉ុណ្ណោះ។
・វិធីប្រើឱសថក្នុងកម្រិតខ្ពស់:
ជាវិធីដែលប្រើឱសថក្នុងកម្រិតខ្ពស់តាំងពីពេលដំបូង ដើម្បីបង្រួញរយៈពេលនៃការប្រើប្រាស់ឱសថនេះ។ មនុស្សពេញវ័យ ចំពោះជំងឺញ័រថតលើនៃបេះដូង(Atrial fibrillation)លក្ខណៈរ៉ាំរ៉ៃ លេបក្នុងកម្រិត1ដង0.4g 1ថ្ងៃ5ដង រយៈពេល3ថ្ងៃ។ ប្រសិនបើមិនឃើញមានប្រសិទ្ធិភាព ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ ប្រសិនបើឃើញមានប្រសិទ្ធិភាពហើយ ត្រូវប្ដូរទៅវិធីបង្កើនកម្រិតប្រើប្រាស់ឱសថបន្តិចម្ដងៗ។
・ការប្រើឱសថជាប្រចាំ:
មនុស្សពេញវ័យ លេប1ថ្ងៃ0.2~0.6g ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ ប៉ុន្តែ កម្រិតសមស្របសម្រាប់អ្នកជំងឺម្នាក់ៗអាចខុសគ្នាខ្លាំង។ ករណីប្រើរួមជាមួយការព្យាបាលដោយការឆក់អគ្គិសនី (Electroshock therapy)និងដើម្បីរក្សាស្ថានភាពបន្ទាប់ពីនោះ ក៏ប្រើក្នុងកម្រិតដូចគ្នានេះដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង (AV block, Sinoatrial block, Bundle branch block ជាដើម)។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានកម្រិតប៉ូតាស្យូម(K)ក្នុងឈាមកើនឡើងខ្ពស់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថខាងក្រោម: Amiodarone hydrochloride(ថ្នាំចាក់), Vardenafil hydrochloride, Toremifene citrate, Quinupristin/Dalfopristin, Voriconazole, Saquinavir mesilate, Nelfinavir mesilate, Ritonavir, Moxifloxacin hydrochloride, Itraconazole, Fluconazole, Fosfluconazole, Miconazole, Mefloquine hydrochloride។
-
ផលរំខាន
ដោយសារឱសថនេះមានសកម្មភាពប្រឆាំងកូលីន វាផ្ដល់ផលរំខានជាញឹកញាប់ ដូចជា ស្ងួតក ពិបាកបញ្ចេញទឹកនោម។ ក្រៅពីនេះ នៅមានផលរំខានដូចជា រោគសញ្ញាក្រពះពោះវៀន សម្ពាធឈាមចុះទាប វិលមុខ ស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(AV block)។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រើជាជម្រើសទីមួយនៅក្នុងការព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលទាក់ទងនឹងថតក្រោមនៃបេះដូង(Ventricular)និងផ្នែកខាងលើនោះ(Supraventricular)ផងដែរ។ ម្យ៉ាងទៀត ក៏ប្រើចំពោះអាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)នៃរោគសញ្ញាWPW។
・ឱសថQuinidine sulfate hydrate អាចធ្វើអោយកើតមានរោគប្រតិកម្ម ដូច្នេះ ត្រូវបញ្ជាក់អំពីចំណុចនេះ មុននឹងកំណត់កម្រិតប្រើប្រាស់។
-
សកម្មភាពឱសថ
មានសកម្មភាពទៅលើសាច់ដុំនៃថតលើនិងថតក្រោមនៃបេះដូង។ ឱសថនេះទប់ស្កាត់គ្រឿងចម្លងសូដ្យូម(Na channel)ចូលទៅក្នុងកោសិកានៃសាច់ដុំបេះដូង ព្រមទាំងបន្ថយល្បឿននៃការបញ្ជូនសញ្ញាភ្ញោច(ប៉ូតង់ស្យែលសកម្ម) និងអូសបន្លាយរយៈពេលមិនចម្លងប៉ូតង់ស្បែល(Refractory period)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp