Quazepam

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បំបាត់អាការៈគេងមិនលក់

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីបំបាត់អាការៈគេងមិនលក់:

      មនុស្សពេញវ័យ:លេប1ដង 20mg នៅមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ30mg។

      ・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:

      មនុស្សពេញវ័យ:លេប1ដង 15~30mg មុនពេលចូលគេងនៅយប់មុនថ្ងៃវះកាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ 30mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។

      ・អ្នកដែលមានបណ្ដុំរោគសញ្ញាមិនដកដង្ហើមនៅពេលគេង (Sleep apnea syndrome, SAS)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថRitonavir។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានមុខងារដកដង្ហើមកំពុងធ្លាក់ចុះទាបកម្រិតធ្ងន់ធ្ងរ ដូចក្នុងករណីជំងឺខ្យល់ដក់ក្នុងសួត ជំងឺហឺត ជំងឺសរសៃឈាមខួរក្បាលដំណាក់កាលស្រួចស្រាវ ជាដើម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថប្រភេទបិនហ្ស៉ូដ្យាហ្សេភីន (Benzodiazepine anxiolytics)ជាឱសថក្នុងជម្រើសទី1សម្រាប់ការព្យាបាលជំងឺគេងមិនលក់ច្រើនប្រភេទ។

      ・ប្រសិនបើប្រើប្រាស់ឱសថនេះរយៈពេលវែង អ្នកជំងឺអាចកើតមានអាការៈញៀន ដូច្នេះ គួរស្វែងរកឱកាសដើម្បីកាត់បន្ថយការប្រើប្រាស់ឱសថនេះ។

      ・អាចកើតមានអាការៈភ្លេចភ្លាំង សំដៅលើការភ្លេចនូវអ្វីដែលកើតឡើងក្នុងអំឡុងពេលក្រោកពាក់កណ្ដាលទីក្រោយពេលប្រើប្រាស់ឱសថនេះ។

      ・ឱសថនេះជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលខ្លី។

    • សកម្មភាពឱសថ

      អារម្មណ៍មិនស្ងប់កើតឡើងដោយសារសកម្មភាពនៃសរសៃប្រសាទនៅក្នុងLimbic systemនៃខួរក្បាលកើនឡើងខ្ពស់។ ឱសថនេះមានសកម្មភាពជម្រុញការបញ្ចេញសារធាតុGABAដែលជាសារធាតុទប់ស្កាត់ការកើនឡើងនៃសកម្មភាពសរសៃប្រសាទខាងលើ។

      ※GABA:γ-aminobutyric acid មានសកម្មភាពទប់ស្កាត់មុខងាររបស់សរសៃប្រសាទ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp