Pyridoxine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- អន្តរប្រតិកម្ម
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនបេ6 (Vitamin B6) រួមទាំងករណីជាផលរំខាននៃការប្រើប្រាស់ឱសថផ្សេងៗ ដូចជា ឱសថIsoniazidជាដើមផងដែរ។
- បំពេញតម្រូវការវីតាមីនបេ6 (Vitamin B6)នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន។ល។
- ជំងឺដែលពឹងផ្អែកលើវីតាមីនបេ6 (ជំងឺខ្វះឈាមដោយសារកង្វះវីតាមីនបេ6 ជាដើម)
- ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនបេ6នៅក្នុងរាងកាយ រួមមាន ៖ រលាកគែមបបូរមាត់ រលាកបបូរមាត់ រលាកអណ្ដាត រលាកស្បែកដោយសារការប៉ះពាល់ ស្បែកឡើងកន្ទួលក្រហមលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ ស្បែកឡើងកន្ទួលក្រហមដោយសារការបញ្ចេញខ្លាញ់ច្រើន(Seborrheic eczema) រលាកសរសៃប្រសាទនៅតាមអវៈយវៈ រោគសញ្ញានៃផលប៉ះពាល់ពីវិទ្យុសកម្ម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ពិសារ1ថ្ងៃ10~100mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ រាករូស ក្អួតចង្អោរ ស្ពឹកដៃជើង ការទទួលដឹងញាណខុសប្រក្រតី។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺRhabdomyolysis)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថLevodopa - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។
-
សកម្មភាពឱសថ
ឱសថនេះមានតួនាទីជាកូអង់ស៊ីមA(Coenzyme A) ដែលនឹងចូលរួមភាគច្រើននៅក្នុងប្រតិកម្មទាក់ទងនឹងប្រូតេអ៊ីនឬអាមីណូអាស៊ីត។ ម្យ៉ាងទៀត វាក៏មានតួនាទីនៅក្នុងប្រព័ន្ធប្រសាទផងដែរ ដោយចូលរួមនៅក្នុងការសំយោគសារធាតុអាមីននៅក្នុងខួរក្បាល ដូចជា សារធាតុអាដ្រេណាលីន(Adrenalin) ន័រអាដ្រេណាលីន(Noradrenaline) សេរ៉ូតូនីន(Serotonin)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp