Purified sodium hyaluronate + Chondroitin sulfate sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីឱសថកំហាប់ 1.0 :

      ជាទូទៅ ឱសថនេះប្រើជាជំនួយនៅក្នុងការវះកាត់ផ្លាស់ប្ដូរកញ្ចក់កែវភ្នែក (Lens replacement surgery)។

      ករណីឱសថកំហាប់ 0.5 :

      ជាទូទៅ គេប្រើឱសថនេះជាជំនួយនៅក្នុងការវះកាត់ភ្នែកឡើងបាយតាមវិធីPhacoemulsification និង ការវះកាត់បញ្ចូលកែវក្នុងភ្នែក(Intraocular lens implantation។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់ប្រើក្នុងពេលវះកាត់ភ្នែក:

      ・ករណីឱសថកំហាប់ 1.0 :

      នៅក្នុងឱសថនេះ 1mL រួមមានសារធាតុPurified sodium hyaluronate 16.5mg និង សារធាតុChondroitin sulfate sodium 40mg។

      ជាទូទៅ ប្រើឱសថនេះបរិមាណ0.1~0.4mLនៅពេលយកផ្នែកឡើងបាយនៅក្នុងភ្នែក និង បរិមាណ0.1~0.4mLទៀតនៅពេលបញ្ចូលកញ្ចក់កែវភ្នែកសិប្បនិម្មិត ដោយចាក់បញ្ចូលទៅក្នុងAnterior chamberនៃភ្នែក។ ហើយប្រសិនបើចាំបាច់ អាចប្រើប្រហែល0.1mLដើម្បីគ្របដណ្ដប់លើកញ្ចក់កែវភ្នែក(Coating)។

      ・ករណីឱសថកំហាប់ 0.5 :

      នៅក្នុងឱសថនេះ 1mL រួមមានសារធាតុPurified sodium hyaluronate 30mg និង សារធាតុChondroitin sulfate sodium 40mg។

      ជាទូទៅ ប្រើឱសថនេះបរិមាណ0.1~0.4mLនៅពេលយកផ្នែកឡើងបាយនៅក្នុងភ្នែកតាមវិធីPhacoemulsification និង បរិមាណ0.1~0.3mLទៀតនៅពេលបញ្ចូលកញ្ចក់កែវភ្នែកសិប្បនិម្មិត(Intraocular lens implantation) ដោយចាក់បញ្ចូលទៅក្នុងAnterior chamberនៃភ្នែក។ ហើយប្រសិនបើចាំបាច់ អាចប្រើប្រហែល0.1mLដើម្បីគ្របដណ្ដប់លើកញ្ចក់កែវភ្នែក(Coating)។

    • ហាមប្រើ

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទប្រូតេអ៊ីន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp