Purified sodium hyaluronate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់ក្នុងសន្លាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈនៅក្នុងជំងឺដូចខាងក្រោម៖

      - ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis)

      - ជំងឺរលាកនៅជុំវិញសន្លាក់ស្មា(Shoulder periarthritis)

      - អាការៈឈឺចាប់នៅសន្លាក់ជង្គង់នៅក្នុងជំងឺរលាកសន្លាក់រូម៉ាទីស (Rheumatoid arthritis) (ក្នុងករណីមានគ្រប់ល័ក្ខខ័ណ្ឌដូចខាងក្រោមតែប៉ុណ្ណោះ):

      (1) ករណីដែលគេអាចគ្រប់គ្រងស្ថានភាពរោគសញ្ញាពេញរាងកាយនៃជំងឺនេះបានដោយប្រើឱសថប្រឆាំងជំងឺរូម៉ាទីស លើកលែងតែអាការៈឈឺសន្លាក់ជង្គង់។

      (2) ករណីដែលរោគសញ្ញារលាកក្នុងរាងកាយបង្ហាញកម្រិតCRPចាប់ពី10mg/dLចុះ។

      (3) រោគសញ្ញានៅសន្លាក់ជង្គង់មានកម្រិតស្រាលទៅកម្រិតមធ្យម។

      (4) សន្លាក់ជង្គង់ស្ថិតក្នុងស្ថានភាពពីកម្រិត I ដល់កម្រិត III យោងទៅតាមវិធីបែងចែកកម្រិតLarsen grade ផ្អែកលើការថតកាំរស្មីអ៊ិច។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលបញ្ហាខូចខាតនៅស្រទាប់លើនៃកញ្ចក់ភ្នែក(Corneal epithelium)ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖

      - ជំងឺដែលមានមូលហេតុពីខាងក្នុងរាងកាយ ដូចជា បណ្ដុំរោគសញ្ញាសេហ្គ្រេន(Sjogren's syndrome) បណ្ដុំរោគសញ្ញាស្ទេវិនចនសាន់(Stevens-Johnson syndrome, SJS) បណ្ដុំរោគសញ្ញាស្ងួតគ្រាប់ភ្នែក(Xerophthalmia) ជាដើម។

      - ជំងឺដែលមានមូលហេតុពីខាងក្រៅរាងកាយ ដូចជា ក្រោយការវះកាត់ ឬ បណ្ដាលមកពីការប្រើឱសថ ឬ ដោយសាររបួសពីខាងក្រៅ ឬ ដោយសារការប្រើកញ្ចក់ភ្នែកសិប្បនិម្មិត(Contact lens) ជាដើម។

      ករណីថ្នាំប្រើក្នុងពេលវះកាត់ភ្នែក:

      ជាទូទៅ គេប្រើឱសថនេះជាជំនួយនៅក្នុងពេលវះកាត់ភ្នែក ដូចជា ការវះកាត់ភ្នែកឡើងបាយ ការវះកាត់បញ្ចូលកែវក្នុងភ្នែក(Intraocular lens implantation) និង ការវះកាត់ផ្លាស់ប្ដូរកញ្ចក់ភ្នែកគ្រប់ស្រទាប់(Penetrating keratoplasty)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់ក្នុងសន្លាក់:

      ・ករណីជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) និង ជំងឺរលាកនៅជុំវិញសន្លាក់ស្មា(Shoulder periarthritis):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង25mg ដោយចាក់ចូលទៅក្នុងចន្លោះនៃសន្លាក់ជង្គង់ឬសន្លាក់ស្មា(ផ្នែកShoulder joint cavity ឬ ផ្នែកSubacromial bursa ឬ ផ្នែកLong head of biceps tendon (LHB)) រៀងរាល់1សប្ដាហ៍ម្ដង រយៈពេល5ដងជាប់ៗគ្នា។ អាចបង្កើនឬបន្ថយចំនួនដងនៃការចាក់ទៅតាមរោគសញ្ញា។ ចំពោះជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) បន្ទាប់ពីនោះ អាចប្រើរៀងរាល់2~4សប្ដាហ៍ ដើម្បីរក្សាស្ថានភាពជំងឺ។

      ・ករណីអាការៈឈឺចាប់នៅសន្លាក់ជង្គង់នៅក្នុងជំងឺរលាកសន្លាក់រូម៉ាទីស (Rheumatoid arthritis):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង25mg ដោយចាក់ចូលទៅក្នុងចន្លោះនៃសន្លាក់ជង្គង់ រៀងរាល់1សប្ដាហ៍ម្ដង រយៈពេល5ដងជាប់ៗគ្នា។

      ករណីថ្នាំបន្តក់ភ្នែក (0.1% និង 0.3%):

      ប្រើ1ដង1តំណក់ 1ថ្ងៃ5~6ដង ដោយបន្តក់ចូលទៅក្នុងភ្នែក។ អាចបង្កើនឬបន្ថយការប្រើប្រាស់ទៅតាមរោគសញ្ញា។ ជាទូទៅ គេប្រើក្នុងកំហាប់0.1% ហើយចំពោះករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ដោយសាររោគសញ្ញាធ្ងន់ធ្ងរជាដើម គេប្រើក្នុងកំហាប់0.3%។

      ករណីថ្នាំប្រើក្នុងពេលវះកាត់ភ្នែក:

      ចំពោះឱសថកំហាប់1%:

      ・ករណីអនុវត្តការវះកាត់ភ្នែកឡើងបាយនិងការវះកាត់បញ្ចូលកែវក្នុងភ្នែក(Intraocular lens implantation)បន្តបន្ទាប់គ្នា ជាទូទៅ គេចាក់បញ្ចូលបរិមាណ0.4~1.0mLទៅក្នុងផ្នែកAnterior chamber។ ហើយប្រើបរិមាណប្រហែល0.1mLដើម្បីគ្របដណ្ដប់(Coating)លើកែវភ្នែក។

      ・ករណីអនុវត្តការវះកាត់ភ្នែកឡើងបាយ ឬ ការវះកាត់បញ្ចូលកែវក្នុងភ្នែក(Intraocular lens implantation)តែមួយមុខ ត្រូវប្រើតាមរបៀបដូចខាងក្រោម៖

      - ការវះកាត់ភ្នែកឡើងបាយ: ជាទូទៅ គេចាក់បញ្ចូលបរិមាណ0.1~0.6mLទៅក្នុងផ្នែកAnterior chamber។

      - ការវះកាត់បញ្ចូលកែវក្នុងភ្នែក(Intraocular lens implantation):ជាទូទៅ គេចាក់បញ្ចូលបរិមាណ0.1~0.5mLទៅក្នុងផ្នែកAnterior chamber មនុវនឹងបញ្ចូលកែវក្នុងភ្នែក។ ហើយប្រើបរិមាណប្រហែល0.1mLដើម្បីគ្របដណ្ដប់(Coating)លើកែវភ្នែក។

      ・ករណីអនុវត្តការវះកាត់ផ្លាស់ប្ដូរកញ្ចក់ភ្នែកគ្រប់ស្រទាប់(Penetrating keratoplasty): ជាទូទៅ គេចាក់បញ្ចូលបរិមាណ0.1~0.5mLទៅក្នុងផ្នែកAnterior chamber បន្ទាប់ពីយកចេញនូវបន្ទះកញ្ចក់ភ្នែកនៅភ្នែកដែលត្រូវវះកាត់។ បន្ទាប់មក គេដាក់កញ្ចក់ភ្នែកថ្មីសម្រាប់ផ្លាស់ប្ដូរនៅពីលើឱសថនេះ រួចធ្វើការដេរភ្ជាប់។ ហើយប្រើបរិមាណប្រហែល0.1mLដើម្បីគ្របដណ្ដប់(Coating)លើកញ្ចក់ភ្នែកដែលទើបផ្លាស់ប្ដូររួច។

      ចំពោះឱសថកំហាប់2.3%:

      ・ករណីអនុវត្តការវះកាត់ភ្នែកឡើងបាយនិងការវះកាត់បញ្ចូលកែវក្នុងភ្នែក(Intraocular lens implantation)បន្តបន្ទាប់គ្នា ជាទូទៅ គេចាក់បញ្ចូលបរិមាណ0.3~0.6mLទៅក្នុងផ្នែកAnterior chamber។ ហើយប្រើបរិមាណប្រហែល0.1mLដើម្បីគ្របដណ្ដប់(Coating)លើកែវភ្នែក ប្រសិនបើចាំបាច់។

      ・ករណីអនុវត្តការវះកាត់ភ្នែកឡើងបាយ ឬ ការវះកាត់បញ្ចូលកែវក្នុងភ្នែក(Intraocular lens implantation)តែមួយមុខ ត្រូវប្រើតាមរបៀបដូចខាងក្រោម៖

      - ការវះកាត់ភ្នែកឡើងបាយ: ជាទូទៅ គេចាក់បញ្ចូលបរិមាណ0.1~0.3mLទៅក្នុងផ្នែកAnterior chamber។

      - ការវះកាត់បញ្ចូលកែវក្នុងភ្នែក(Intraocular lens implantation):ជាទូទៅ គេចាក់បញ្ចូលបរិមាណ0.1~0.4mLទៅក្នុងផ្នែកAnterior chamber មនុវនឹងបញ្ចូលកែវក្នុងភ្នែក។ ហើយប្រើបរិមាណប្រហែល0.1mLដើម្បីគ្របដណ្ដប់(Coating)លើកែវភ្នែក ប្រសិនបើចាំបាច់។

    • ហាមប្រើ

      ករណីថ្នាំចាក់ក្នុងសន្លាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំប្រើក្នុងពេលវះកាត់ភ្នែក:

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទប្រូតេអ៊ីន។

      ・អ្នកដែលមានជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃសម្ពាធក្នុងភ្នែកកើនឡើងខ្ពស់។ (ចំពោះករណីឱសថកំហាប់2.3%ប៉ុណ្ណោះ)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp