Proxyphylline + Ephedrine hydrochloride + Phenobarbital

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈក្អកនិងរោគសញ្ញានៃការស្ទះបំពង់ខ្យល់ ដែលកើតឡើងនៅក្នុងជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថ1គ្រាប់ រួមមាន:Proxyphylline 150mg, Ephedrine hydrochloride 20mg និង Phenobarbital 20mg។

      មនុស្សពេញវ័យ:លេប1ដង1គ្រាប់, 1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានផលរំខានធ្ងន់ធ្ងរដោយសារការប្រើប្រាស់ឱសថប្រភេទXanthineផ្សេងទៀត។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទBarbiturate។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទCatecholamine ដូចជា ឱសថAdrenaline ឱសថIsoproterenol ជាដើម។

      ・អ្នកដែលមានជំងឺប៉ូហ្វីរីនប្រភេទAcute intermittent porphyria។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Voriconazole, Tadalafil, Macitentan, Ticagrelor, Artemether/Lumefantrine, Ombitasvir hydrate/Paritaprevir hydrate/Ritonavir, Asunaprevir, Daclatasvir, Vaniprevir, Elbasvir, Grazoprevir, Daclatasvir/Asunaprevir/Beclabuvir, Darunavir/Cobicistat, Rilpivirine, Rilpivirine/Tenofovir disoproxil/Emtricitabine, Rilpivirine/Tenofovir alafenamide/Emtricitabine, Elvitegravir/Cobicistat/Emtricitabine/Tenofovir disoproxil, Elvitegravir/Cobicistat/Emtricitabine/Tenofovir alafenamide fumarate, Sofosbuvir/Velpatasvir, Bictegravir/Emtricitabine/Tenofovir alafenamide, Dolutegravir/Rilpivirine។

    • ផលរំខាន

      ចង់ក្អួត ASTកើនឡើង និងផលរំខានផ្សេងៗនៃសារធាតុផ្សំនីមួយៗ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អាចធ្វើអោយញៀនប្រសិនបើប្រើប្រាស់ឱសថនេះរយៈពេលវែងជាប់ៗគ្នា ដូច្នេះ ត្រូវប្រុងប្រយ័ត្ន។

    • សកម្មភាពឱសថ

      សារធាតុProxyphyllineនិងEphedrine hydrochloride មានសកម្មភាពបន្ធូរការកន្ត្រាក់នៃទងសួត។ សារធាតុPhenobarbital មានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពភ្ញោចប្រព័ន្ធប្រសាទកណ្ដាលរបស់សារធាតុProxyphyllineនិងEphedrine hydrochloride។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp