Proxyphylline

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺហឺត(Bronchial asthma)

      - ជំងឺរលាកទងសួតលក្ខណៈ(ស្រដៀង)ហឺត

      - ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ200~300mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង200mg ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានផលរំខានធ្ងន់ធ្ងរដោយសារការប្រើប្រាស់ឱសថនេះ ឬ ឱសថប្រភេទXanthineផ្សេងទៀត។

    • ផលរំខាន

      ផលរំខានចម្បងៗរួមមាន៖

      ①រោគសញ្ញាទាក់ទងនឹងប្រព័ន្ធរបត់ឈាម:ចង្វាក់បេះដូងខុសប្រក្រតី បេះដូងលោតញាប់ ជីពចរដើរលឿន ជាដើម។

      ②រោគសញ្ញាស្មារតី:គេងមិនលក់ ញ័រដៃជើង អារម្មណ៍មិនស្ងប់ វង្វេងវង្វាន់ ជាដើម។

      ③រោគសញ្ញាក្រពះពោះវៀន:ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ អារម្មណ៍មិនស្រួលក្នុងក្រពះ ជាដើម។

      ផលរំខានដូចជា ចង់ក្អួត ក្អួតបេះដូងលោតញាប់ អាចកើតឡើងទោះជាកំហាប់ក្នុងឈាមនៃឱសថនេះស្ដិតក្នុងចន្លោះនៃការបង្ហាញប្រសិទ្ធិភាពក៏ដោយ។

      ប្រសិនបើកើតមានផលរំខានដូចជា ចង្វាក់បេះដូងខុសប្រក្រតីជាដើម មានន័យថា កំហាប់ក្នុងឈាមនៃឱសថនេះអាចមានកម្រិតខ្ពស់ហួសពីចន្លោះនៃការបង្ហាញប្រសិទ្ធិភាពរបស់ឱសថហើយ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・កំហាប់ក្នុងឈាមនៃឱសថនេះអាចកើនឡើងឬថយចុះដោយសារឥទ្ធិពលពីឱសថផ្សេងទៀតដែលប្រើរួមគ្នា និង អាចបង្កជាផលរំខានឬធ្វើអោយឱសថនេះបាត់បង់ប្រសិទ្ធិភាពព្យាបាល ដូច្នេះ ត្រូវពិចារណាលើការផ្លាស់ប្ដូរកម្រិតប្រើប្រាស់ឱសថនេះ នៅពេលត្រូវប្រើរួមជាមួយឱសថផ្សេងទៀត។

    • សកម្មភាពឱសថ

      មានទ្រឹស្ដីដែលថាឱសថទាំងនេះមានសកម្មភាពទប់ស្កាត់អង់ស៊ីមPhosphodiesteraseនៅក្នុងកោសិកា ដើម្បីបង្កើនបរិមាណcAMPដែលនឹងពង្រីកទងសួត ប៉ុន្តែ ទ្រឹស្ដីនេះត្រូវបានច្រានចោល ដោយមានទ្រឹស្ដីផ្សេងៗទៀត ដែលផ្ដោតលើប្រសិទ្ធិភាពបំបាត់ការរលាកនៃឱសថនេះទៅវិញ ដោយទ្រឹស្ដីទាំងនោះ រួមមាន៖

      - ទប់ស្កាត់ការភ្ញោចគ្រឿងទទួលអាដេណូស៊ីន(Adenosine receptor)

      - ទប់ស្កាត់លំហូរនៃអ៊ីយ៉ុងកាល់ស្យូម(Ca)

      - ជម្រុញការបញ្ចេញសារធាតុកាតេកូឡាមីន(Catecholamine)ពីផ្នែកមេឌុឡានៃក្រពេញអាដ្រេណាល់(Adrenal medulla)

      - ប្រឆាំងនឹងសកម្មភាពនៃសារធាតុប្រូស្តាក្លង់ឌីន(Prostaglandin)

      - សកម្មភាពបំបាត់អាការៈរលាក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp