Protoporphyrin disodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកែលម្អមុខងារថ្លើមចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង20~40mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន ស្បែកប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ(រមាស់ស្បែក កន្ទួលក្រហម ពងទឹកលើស្បែក) ចង់ក្អួត រាករូស ឈឺក្រពះ មិនស្រួលក្នុងពោះ អារម្មណ៍ក្ដៅ មុខក្រហម ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថMethoxsalen - អាចធ្វើអោយកើតមានផលរំខាននៃស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ករណីប្រើរយៈពេលវែង អាចធ្វើអោយស្បែកប្រែពណ៌។

    • សកម្មភាពឱសថ

      នៅមិនទាន់មានទ្រឹស្ដីច្បាស់លាស់ទាក់ទងនឹងសកម្មភាពនៃឱសថនេះនៅឡើយទេ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp