Protirelin tartrate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ស្ថានភាពបាត់បង់ស្មារតីក្លាយជាមនុស្សរុក្ខជាតិ(Vegetative state (VS)) (លើកលែងស្ថានភាពមិនដឹងស្មារតីលក្ខណៈComaនិងSemi-coma) ដែលបណ្ដាលមកពី ការរងរបួសក្បាលពីខាងក្រៅ ឬ ជំងឹហូរឈាមក្រោមស្រទាប់ខួរក្បាល(Subarachnoid hemorrhage) ប៉ុន្តែ ចំពោះករណីស្ថិតក្នុងអំឡុងពេល3សប្ដាហ៍នៃដំណាក់កាលស្ថានភាពជំងឹនៅថេរ(ស្ថានភាពដែលរោគសញ្ញាមិនប្រសើរជាងនេះ)ប៉ុណ្ណោះ។

      - កាត់បន្ថយរោគសញ្ញានៃអតុល្យភាពចលនារាងកាយ នៅក្នុងជំងឺSpinocerebellar Degeneration (SCD)។

      - ប្រើនៅក្នុងការពិនិត្យមុខងារបញ្ចេញអរម៉ូនTSHនៃក្រពេញPituitary: (1) ពេលវេលាបូមឈាម: បូមឈាមនៅមុនពេលប្រើឱសថនេះនិងនៅ30នាទីក្រោយចាក់បញ្ចូលឱសថនេះ។ ប៉ុន្តែ អាចបូមឈាមក្នុងចន្លោះពេលនោះជាបន្តបន្ទាប់ប្រសិនបើចាំបាច់។ (2) របៀបវាស់កម្រិតTHS: ប្រើឧបករណ៍សម្រាប់វាស់TSH (TSH test Kit)តាមវិធីImmunoassay។ (3) កម្រិតប្រក្រតីនៃTSH: វាអាចប្រែប្រួលទៅតាមរបៀបអនុវត្តRadioimmunoassay ប៉ុន្តែ ជាទូទៅ ចំពោះមនុស្សធម្មតា កម្រិតនោះនឹងឡើងដល់អតិបរមានៅ30នាទីក្រោយបញ្ចូលឱសថនេះ ហើយកម្រិតTSHក្នុងឈាមនឹងមានកម្រិតចាប់ពី10μU/mLឡើងទៅ។ កម្រិតTSHក្នុងឈាមនៅមុនពេលបញ្ចូលឱសថនេះ គឺ5μU/mLចុះ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើចំពោះស្ថានភាពបាត់បង់ស្មារតីក្លាយជាមនុស្សរុក្ខជាតិ(Vegetative state (VS)) (លើកលែងស្ថានភាពមិនដឹងស្មារតីលក្ខណៈComaនិងSemi-coma):

      មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង រយៈពេល10ថ្ងៃ ដោយចាក់ក្នុងសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន ក្នុងកម្រិតដូចខាងក្រោម ទៅតាមប្រភេទនៃជំងឺ។ ករណីចាក់ក្នុងសរសៃវ៉ែន ត្រូវពង្រាវនៅក្នុងសូលុយស្យុងអំបិលឬសូលុយស្យុងគ្លុយកូសឬទឹកសម្រាប់លាយថ្នាំចាក់ចំណុះ5~10mL រួចចាក់បញ្ចូលដោយយឺតៗ។

      - ការរងរបួសក្បាលពីខាងក្រៅ: ប្រើក្នុងកម្រិត1ដង 0.732~2.92mg (ត្រូវជាProtirelin 0.5~2mg)។

      - ជំងឹហូរឈាមក្រោមស្រទាប់ខួរក្បាល(Subarachnoid hemorrhage) ប៉ុន្តែ ចំពោះករណីស្ថិតក្នុងអំឡុងពេល3សប្ដាហ៍នៃដំណាក់កាលស្ថានភាពជំងឹនៅថេរ(ស្ថានភាពដែលរោគសញ្ញាមិនប្រសើរជាងនេះ)ប៉ុណ្ណោះ:ប្រើក្នុងកម្រិត1ដង 2.92mg (ត្រូវជាProtirelin 2mg)។

      ・ករណីប្រើចំពោះជំងឺSpinocerebellar Degeneration (SCD):

      មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង0.732~2.92mg (ត្រូវជាProtirelin 0.5~2mg) ដោយចាក់ក្នុងសាច់ដុំឬចាក់ក្នុងសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 2.92mg (ត្រូវជាProtirelin 2mg)។ ប្រើឱសថនេះរៀងរាល់ថ្ងៃរយៈពេល2~3សប្ដាហ៍ បន្ទាប់មក ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល2~3សប្ដាហ៍។ បន្ទាប់ពីនោះ អនុវត្តបែបនេះតទៅ ឬ ប្ដូរទៅជាប្រើ2~3ដងក្នុង1សប្ដាហ៍។ ករណីចាក់ក្នុងសរសៃវ៉ែន ត្រូវពង្រាវនៅក្នុងសូលុយស្យុងអំបិលឬសូលុយស្យុងគ្លុយកូសឬទឹកសម្រាប់លាយថ្នាំចាក់ចំណុះ5~10mL រួចចាក់បញ្ចូលដោយយឺតៗ។

      ・ករណីប្រើនៅក្នុងការពិនិត្យមុខងារបញ្ចេញអរម៉ូនTSHនៃក្រពេញPituitary:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង0.732mg (ត្រូវជាProtirelin 0.5mg) ដោយចាក់ក្នុងសរសៃវ៉ែនឬចាក់ក្រោមស្បែក។ ករណីចាក់ក្នុងសរសៃវ៉ែន ត្រូវពង្រាវនៅក្នុងសូលុយស្យុងអំបិលឬសូលុយស្យុងគ្លុយកូសឬទឹកសម្រាប់លាយថ្នាំចាក់ចំណុះ5~10mL រួចចាក់បញ្ចូលដោយយឺតៗ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp