Protamine sulfate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・បន្សាបឥទ្ធិពលនៃឱសថហេប៉ារីន(Heparin) ក្នុងករណីប្រើឱសថហេប៉ារីនហួសកម្រិត
・បន្សាបឥទ្ធិពលនៃឱសថហេប៉ារីន(Heparin) នៅក្រោយពេលអនុវត្តដំណើរការចរន្តឈាមក្រៅរាងកាយដូចជា ការលាងឈាម ការអនុវត្តមុខងារបេះដូងនិងសួតដោយសិប្បនិម្មិត(Artificial heart-lung) វិធីSelective cerebral perfusion ជាដើម។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ជាទូទៅ ប្រើឱសថនេះក្នុងកម្រិត 10~15mg ដើម្បីបន្សាបឱសថហេប៉ារីន(Heparin) 1000ខ្នាត។ បរិមាណនៃឱសថនេះដែលចាំបាច់សម្រាប់ការបន្សាបឱសថហេប៉ារីនប្រែប្រួលទៅតាមកម្រិតឱសថហេប៉ារីដែលបានប្រើប្រាស់និងរយៈពេលកន្លងផុតទៅ ដូច្នេះ ត្រូវកំណត់កម្រិតប្រើប្រាស់ឱសថនេះតាមរយៈការធ្វើតេស្តបន្សាប (Neutralization test)។ នៅពេលលាយឱសថនេះ ត្រូវពង្រាវក្នុងបរិមាណមិនអោយលើសពី50mg/ដង នៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%បរិមាណ 100~200mL ហើយត្រូវចាក់បញ្ចូលតាមសរសៃវ៉ែនយឺតៗយ៉ាងហោចណាស់10នាទី។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp