Propranolol hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      <ប្រភេទរយៈពេលសកម្មភាពវែង (LA)>

      - ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម)

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      - ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម)

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      - នៅពេលធ្វើការវះកាត់ជំងឺមហារីកPheochromocytoma

      - ជំងឺបេះដូងកន្ត្រាក់ខុសចង្វាក់(Extrasystole) (នៅផ្នែកខាងលើថតក្រោម ឬ នៅថតក្រោមនៃបេះដូង)

      - បង្ការអាការៈកន្ត្រាក់ញាប់នៃបេះដូងដែលកើតឡើងម្ដងៗ(Paroxysmal tachycardia)

      - ជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation)លក្ខណៈចង្វាក់បេះដូងកើនឡើង

      - ជំងឺចង្វាក់បេះដូងកើនឡើងដោយសារបញ្ហាបញ្ជូនសញ្ញា(Sinus tachycardia)

      - អាការៈញ័រថតខាងលើនៃបេះដូងដែលទើបកើតឡើងថ្មីៗ

      - បង្ការអាការៈញ័រថតខាងលើនៃបេះដូងដែលកើតឡើងម្ដងៗ(Paroxysmal atrial fibrillation)

      - បង្ការការកើតមានអាការៈប្រកាំង(Migraine)

      - បង្ការការកើតមានអាការៈខ្វះអុកស៊ីសែនដោយសារការត្បៀតនៃផ្លូវចេញពីថតក្រោមខាងស្ដាំ។

      - ជំងឺហើមសរសៃឈាមនៅទារក (Infantile haemangiomaឬCherry hemangioma)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      - នៅពេលធ្វើការវះកាត់ជំងឺមហារីកPheochromocytoma

      - ជំងឺបេះដូងកន្ត្រាក់ខុសចង្វាក់(Extrasystole) (នៅផ្នែកខាងលើថតក្រោម ឬ នៅថតក្រោមនៃបេះដូង)

      - អាការៈកន្ត្រាក់ញាប់នៃបេះដូងដែលកើតឡើងម្ដងៗ(Paroxysmal tachycardia)

      - ជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation)លក្ខណៈចង្វាក់បេះដូងកើនឡើង

      - ជំងឺចង្វាក់បេះដូងកើនឡើងដោយសារបញ្ហាបញ្ជូនសញ្ញា(Sinus tachycardia)

      - អាការៈញ័រថតខាងលើនៃបេះដូងដែលទើបកើតឡើងថ្មីៗ

      -អាការៈនៃចង្វាក់បេះដូងខុសប្រក្រតីដោយសារការអនុវត្តការសណ្ដំឬធ្វើអោយស្ពឹក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពវែង (LA)>

      ករណីប្រើឱសថនេះក្នុងកម្រិត1ថ្ងៃក្រោម60mg មិនមានប្រសិទ្ធិភាព អាចប្រើក្នុងកម្រិតដូចខាងក្រោម:

      ・ ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង60mg។ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង120mg ទៅតាមរោគសញ្ញា។

      ・ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង60mg។

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      ・ករណីជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ(កម្រិតស្រាល~មធ្យម):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពី1ថ្ងៃ30~60mg បែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ120mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីជំងឺត្បៀតសរសៃឈាមបេះដូង និង ករណីប្រើនៅពេលធ្វើការវះកាត់ជំងឺមហារីកPheochromocytoma:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពី1ថ្ងៃ30mg បែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ60mgឬ90mg បែងចែកជា3ដងក្នុង1ថ្ងៃ។

      ・ករណីជំងឺទាក់ទងនឹងចង្វាក់បេះដូង:

      - មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ30mg បែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតបន្តិចម្ដងៗ រហូតដល់1ថ្ងៃ60mgឬ90mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ0.5~2mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតបន្តិចម្ដងៗ រហូតដល់1ថ្ងៃ4mg/kg ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ90mg។

      ・ករណីបង្ការការកើតមានអាការៈប្រកាំង(Migraine):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ 20~30mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់60mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។

      ・ករណីបង្ការការកើតមានអាការៈខ្វះអុកស៊ីសែនដោយសារការត្បៀតនៃផ្លូវចេញពីថតក្រោមខាងស្ដាំ:

      ទារក:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ0.5~2mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់1ថ្ងៃ4mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។

      ・ករណីជំងឺហើមសរសៃឈាមនៅទារក (Infantile haemangiomaឬCherry hemangioma):

      ទារក:លេប1ថ្ងៃ 1mg/kg~3mg/kg បែងចែកជា2ដងក្នុង1ថ្ងៃ ចៀសវាងប្រើនៅពេលពោះទទេ។។ ចាប់ផ្ដើមប្រើពីកម្រិត1ថ្ងៃ 1mg/kg រយៈពេល2ថ្ងៃឬច្រើនជាងនេះ មុននឹងបង្កើនកម្រិតបន្តិចម្ដងៗ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ3mg/kg ប៉ុន្តែ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង2~10mg ចាក់តាមសរសៃវ៉ែនដោយយឺតៗ។ នៅពេលអនុវត្តការសណ្តំ ប្រើ1ដង1~5mg ចាក់តាមសរសៃវ៉ែនដោយយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺហឺត ឬ អ្នកដែលអាចនឹងកើតមានអាការៈកន្ត្រាក់ទងសួត។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយឬមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង។

      ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។

      ・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​។

      ・អ្នកដែលមានជំងឺសម្ពាធឈាមទាប។

      ・អ្នកដែលស្ថិតក្នុងស្ថានភាពមិនបរិភោគអាហាររយៈពេលវែង។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងចរន្តឈាមធ្ងន់ធ្ងរ (អាការៈរលួយដោយសារការស្លាប់កោសិកា ជាដើម)។

      ・អ្នកជំងឺមហារីកPheochromocytomaដែលមិនទាន់ទទួលការព្យាបាល។

      ・ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងទម្រង់ខុសប្លែក(Variant angina)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថRizatriptan benzoate។

    • ផលរំខាន

      ផលរំខានរួមមាន ជីពចរដើរយឺត វិលមុខ ស្រវាំងភ្នែក មិនសូវមានទឹកភ្នែក ឡើងកន្ទួលក្រហម រមាស់ស្បែក ស្នាមក្រហមលើស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ដង្ហក់ ពិបាកដកដង្ហើម ឈឺទ្រូង ថប់ទ្រូង ហើមពេញខ្លួន (ជំងឺខ្សោយបេះដូង(Heart failure))

      - ជីពចរខ្សោយ ចង្វាក់បេះដូងខុសប្រក្រតី វិលមុខ បាត់បង់ស្មារតី (ជំងឺស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block))

      - ងងឹតមុខ វិលមុខ បាត់បង់ស្មារតី (ជំងឺសម្ពាធឈាមធ្លាក់ចុះទាបពេលក្រោកឈរ)

      - ដង្ហក់ ពិបាកដកដង្ហើម សម្លេងដកដង្ហើមខុសប្រក្រតី (ទងសួតកន្ត្រាក់ ។ល។)

      - ឈាមច្រមុះឬតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)។

    • អន្តរប្រតិកម្ម

      ・ឱសថRizatriptan benzoate - អាចធ្វើអោយសកម្មភាពនៃឱសថRizatriptan benzoateកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថReserpine, ឱសថប្រភេទBeta-blockersរួមទាំងថ្នាំបន្តក់ភ្នែក ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ ធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចបង្កើនសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាម។

      ・ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem, Nifedipine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថClonidine - អាចកើតមានអាការៈដូចជាសម្ពាធឈាមកើនឡើង ឈឹក្បាលបន្ទាប់ពីឈប់ប្រើឱសថClonidine។

      ・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Disopyramide, Procainamide, Ajmaline, Amiodarone ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថដែលមានសកម្មភាពភ្ញោចប្រព័ន្ធសរសៃប្រសាទ(Adrenalin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងសងខាងថយចុះ។

      ・ថ្នាំស្ពឹក(Sevoflurane ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។

      ・ឱសថLidocaine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLidocaineកើនឡើង។

      ・ឱសថDigoxin, ឱសថDigitoxin - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថCimetidine, ឱសថHydralazine, ឱសថQuinidine, ឱសថPropafenone - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPropranololកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថChlorpromazine - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថប្រភេទErgotamine - អាចធ្វើអោយកើតមានផលរំខានដូចជាឈឺ ត្រជាក់នៅជើង ជាដើម។

      ・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។

      ・គ្រឿងស្រវឹង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPropranololប្រែប្រួល។

      ・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPropranololថយចុះ។

      ・ឱសថWarfarin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃWarfarinកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថFingolimod - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចធ្វើអោយប៉ះពាល់ដល់ការលូតលាស់របស់ទារក។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះប្រែប្រួល ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលបេតា(Beta receptor)ដើម្បីទប់ស្កាត់ការភ្ញោចពីសារធាតុCatecholamineនៅក្នុងបេះដូងធ្វើអោយបរិមាណឈាមនិងចំនួនដងនៃការច្របាច់បេះដូងថយចុះ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនិងបន្ថយបន្ទុកទៅលើបេះដូង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp