Propofol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- ប្រើនៅក្នុងការចាប់ផ្ដើមនិងរក្សាស្ថានភាពសណ្ដំ (General anesthesia)
- ប្រើជាឱសថរំងាប់អារម្មណ៍ចំពោះអ្នកជំងឺដែលកំពុងទទួលការព្យាបាលដោយឧបករណ៍ដកដង្ហើមសិប្បនិម្មិតនៅក្នុងបន្ទប់ប្រពោធនកម្ម(ICU)។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・កុមារ (ករណីប្រើជាឱសថរំងាប់អារម្មណ៍ចំពោះអ្នកជំងឺដែលកំពុងទទួលការព្យាបាលដោយឧបករណ៍ដកដង្ហើមសិប្បនិម្មិតនៅក្នុងបន្ទប់ប្រពោធនកម្ម)។
-
ផលរំខាន
ផលរំខានរួមមាន អាការៈឈឺចាប់នៅកន្លែងចាក់ សម្ពាធឈាមចុះទាប ជីពចរខ្សោយ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមចុះទាប
- ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ហើមមុខ ហើមបំពង់ក ក្រហមពេញខ្លួន (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ទងសួតកន្ត្រាក់
- ក្អក សាច់ដុំបំពង់កកន្ត្រាក់ ទងសួតកន្ត្រាក់ (ប៉ះពាល់ប្រព័ន្ធដកដង្ហើមបណ្ដោះអាសន្ន)
- សាច់ដុំកន្ត្រាក់ស្រដៀងនឹងជំងឺប្រកាច់
- ជីពចរចុះខ្សោយខ្លាំង ការកន្ត្រាក់នៃបេះដូងចុះខ្សោយ
- ចង្វាក់បេះដូងលោតញាប់ អារម្មណ៍ខុសប្រក្រតីនៅក្នុងទ្រូង ឈឺទ្រូង (អាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia) ជាដើម)
- ពិបាកដកដង្ហើម ក្អក ស្លេស្ម (ទឹកដក់ក្នុងសួត)
- ជីពចរដើរញាប់ ចង្វាក់បេះដូងខុសប្រក្រតី សម្ពាធឈាមប្រែប្រួល កម្ដៅក្នុងខ្លួនកើនឡើងភ្លាមៗ រឹងសាច់ដុំ (អាការៈស្រដៀងនឹងក្ដៅខ្លួនធ្ងន់ធ្ងរ(Malignant hyperthermia))
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទBenzodiazepine (Diazepam, Midazolam ជាដើម), ឱសថប្រភេទBarbiturates, ឱសថសណ្ដំ(Nitrous oxide ជាដើម), ឱសថស្ពឹក, ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទអូភីអ័យ(Opioid) ជាដើម), គ្រឿងស្រវឹង, ឱសថបញ្ចុះសម្ពាធឈាម, ឱសថβ1 blockers(Esmolol hydrochloride, Landiolol hydrochloride ជាដើម) - អាចធ្វើអោយសកម្មភាពសណ្ដំឬរំងាប់អារម្មណ៍កើនឡើង និង អាចធ្វើអោយសម្ពាធឈាមឬចង្វាក់បេះដូងថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
សកម្មភាពទៅលើខួរក្បាលសម្រាប់ប្រសិទ្ធិភាពសណ្ដំឬរំងាប់អារម្មណ៍នៃឱសថនេះនៅមិនទាន់ត្រូវបានស្រាវជ្រាវបញ្ជាក់អោយបានច្បាស់លាស់នៅឡើយទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp