Propiverine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈអាការៈនោមញឹក ឬ អាការៈលេចនោមទ្រាំមិនបាន (Urinary urge incontinence) ដែលកើតមាននៅក្នុងជំងឺដូចជា ជំងឺប្លោកនោមទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ (Neurogenic bladder) ជំងឺនោមញឹកទាក់ទងនឹងសរសៃប្រសាទ (Nervous pollakisuria) ជំងឺប្លោកនោមមិនមានលំនឹង (Unstable bladder) ជំងឺរលាកប្លោកនោមរ៉ាំរ៉ៃ ជំងឺរលកាក្រពេញប្រូស្តាតរ៉ាំរ៉ៃ។

      - អាការៈចង់បត់ជើងតូចខ្លាំងទ្រាំមិនបាន អាការៈនោមញឹក ឬ អាការៈលេចនោមទ្រាំមិនបាន (Urinary urge incontinence) ដែលកើតមាននៅក្នុងជំងឺប្លោកនោមងាយភ្ញោចខុសប្រក្រតី(Overactive bladder, OAB)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 20mg ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់ 1ដង20mg 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលមានអាការៈស្ទះនៅចុងក្រពះ(Pylorus) ឬ នៅគល់ពោះវៀនតូច(Duodenum) ឬ នៅតាមពោះវៀន។

      ・អ្នកដែលមានជំងឺខ្សោយសាច់ដុំក្រពះ(Gastric atony)ឬជំងឺខ្សោយសាច់ដុំពោះវៀន(Intestinal atony)។

      ・អ្នកដែលមានអាការៈស្ទះនោម។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។

    • ផលរំខាន

      ស្ងួតក រាករូស វិលមុខ ឈឺក្បាល ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
      ・ឱសថដែលមានសកម្មភាពប្រឆាំងនឹងអាសេទីលកូលីន (ឱសថព្យាបាលបញ្ហាស្មារតីប្រភេទPhenothiazine (Chlorpromazine ជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទត្រាយសាយឃ្លីក(Amitriptyline hydrochloride, Imipramine hydrochloride ជាដើម), ឱសថប្រភេទMonoamine oxidase inhibitors) - អាចធ្វើអោយអាការៈស្ងួតមាត់ ទល់លាមក ពិបាកនោម ជាដើម ងាយកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

       

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនប្រើចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma)នោះទេ។

    • សកម្មភាពឱសថ

      បង្អាក់សកម្មភាពនៃសារធាតុអាសេទីលកូលីន ដើម្បីទប់ស្កាត់ការកន្ត្រាក់នៃប្លោកនោម ធ្វើអោយប្លោកនោមអាចរីកធំនិងផ្ទុកទឹកនោមបានច្រើនជាងមុន។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពប្រឆាំងនឹងសកម្មភាពនៃកាល់ស្យូមនៅក្នុងការកន្ត្រាក់សាច់ដុំរលោងនៅក្នុងប្លោកនោមផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp