Propantheline bromide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យបាលដូចខាងក្រោម៖

      - អាការៈឈឺចាប់ អាការៈកើនឡើងនៃចលនានិងមុខងាររបស់សរីរាង្គមួយចំនួននៅក្នុងរាងកាយ ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖

      ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺអាស៊ីតក្រពះកើនឡើងហួសហេតុ(Gastric hyperacidity) ជំងឺកន្ត្រាក់នៅចុងក្រពះ(Pylorospasm) ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀន ជំងឺពោះវៀនធំងាយប្រតិកម្ម(Irritable colon) ជំងឺរលាកលំពែង ជំងឺចលនាខុសប្រក្រតីនៃផ្លូវទឹកប្រមាត់(Biliary dyskinesia) ជំងឺនោមយប់ឬនោមដោយមិនដឹងខ្លួន (Enuresis ឬ Bedwetting) ជំងឺបែកញើសច្រើន។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង15mg 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានបញ្ហាបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក (Paralytic ileus)។

    • ផលរំខាន

      ប៉ះពាល់មុខងារគំហើញនៃភ្នែក ឈឺក្បាល ស្ងួតក ងងុយគេង បេះដូងលោតញាប់ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខាន ដូចជា ធ្វើអោយប៉ះពាល់ដល់មុខងារគំហើញនៃភ្នែកនិងងងុយគេងជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬធ្វើការងារដែលមានគ្រោះថ្នាក់។

      មិនត្រូវប្រើចំពោះទារកឬកុមារនោះទេ។

    • សកម្មភាពឱសថ

      មានសកម្មភាពប្រឆាំងកូលីន និង សកម្មភាពទប់ស្កាត់ទីប្រជុំសរសៃប្រសាទអូតូណូមិច(Autonomic ganglion) ដើម្បីកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះនិងចលនានៃក្រពះពោះវៀន ជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp