Propagermanium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកែលម្អកម្រិតនៃសារធាតុសម្គាល់វីរុស (Virus marker) នៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB ដែលមានវត្តមានអង់ទីសែនHBe។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ30mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។
-
ហាមប្រើ
・អ្នកដែលមានរោគសញ្ញាខាន់លឿង (Jaundice)។
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺក្រិនថ្លើម។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
AST/ALTកើនឡើង អស់កម្លាំង បាត់បង់ចំណង់អាហារ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះការប្រែប្រួលនៃរោគសញ្ញារលាកថ្លើមរ៉ាំរ៉ៃទៅជាសភាពធ្ងន់ធ្ងរភ្លាមៗ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវបញ្ជាក់ច្បាស់ថាមានវត្តមានអង់ទីសែនHBe និង ជាជំងឺរលាកថ្លើមរ៉ាំរ៉ៃដែលនឹងមិនអាចវិវត្តទៅជាជំងឺក្រិនថ្លើម។
-
សកម្មភាពឱសថ
បង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធភាពស៊ាំ ដើម្បីទប់ស្កាត់ការកើនឡើងនៃវីរុស។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp