Pronase

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បំបាត់អាការៈហើម នៅក្រោយពេលវះកាត់ឬក្រោយពេលត្រូវរបួស

      - បំបាត់អាការៈហើមដែលកើតមាននៅក្នុងជំងឺរលាកឆ្អឹងសងខាងច្រមុះរ៉ាំរ៉ៃ(Chronic sinusitis)

      - បំបាត់អាការៈពិបាកខាកស្លេស្ម នៅក្នុងជំងឺរលាកទងសួត ជំងឺហឺត(Bronchial asthma) និង ជំងឺរបេងសួត។

      - រំលាយនិងបំបាត់ទឹកភ្នាសសើមចេញពីក្នុងក្រពះ សម្រាប់ការពិនិត្យក្រពះដោយអង់ដូស្កុប។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ27000~54000ខ្នាត បែងចែកជា3ដងក្នុង1ថ្ងៃ។ មិនត្រូវប្រើឱសថនេះរយៈពេលយូរលក្ខណៈរ៉ាំរ៉ៃនោះទេ។

      ករណីប្រើឱសថនេះនៅក្នុងការរំលាយនិងបំបាត់ទឹកភ្នាសសើមចេញពីក្នុងក្រពះ សម្រាប់ការពិនិត្យក្រពះដោយអង់ដូស្កុប ត្រូវប្រើដោយលាយឱសថនេះកម្រិត 20,000ខ្នាត នៅក្នុងទឹកប្រមាណ 50~80mL រួមជាមួយឱសថSodium bicarbonate (ឬហៅថាSodium hydrogen carbonate)បរិមាណ1g រួចពិសានៅ15~30នាទីមុនទទួលការពិនិត្យ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានអាការៈហូរឈាមនៅក្នុងក្រពះ (ករណីប្រើឱសថនេះនៅក្នុងការរំលាយនិងបំបាត់ទឹកភ្នាសសើមចេញពីក្នុងក្រពះ សម្រាប់ការពិនិត្យក្រពះដោយអង់ដូស្កុប)។

    • ផលរំខាន

      ផលរំខានធ្ងន់ធ្ងរ រួមមាន អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) អាការៈស្រដៀងនឹងរោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis)(ទឹកមុខស្លេកស្លាំង ត្រជាក់ដៃជើង សម្ពាធឈាមចុះទាប បាត់បង់ស្មារតី ពិបាកដកដង្ហើម ជាដើម) អាការៈងាយប្រតិកម្ម(Hypersensitivity)។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・សារធាតុPronaseអាចធ្វើអោយកើតមានដំបៅប្រសិនបើជាប់នៅបំពង់ក ដូច្នេះ ត្រូវពិសារទឹកអោយបានច្រើននៅពេលប្រើឱសថនេះ ជាពិសេស ករណីប្រើនៅមុខពេលចូលគេង។

    • សកម្មភាពឱសថ

      មានសកម្មភាពដូចជា បំបែកម៉ូលេគុលប្រូតេអ៊ីន រំលាយនិងជម្រុញកាបញ្ចេញស្លេស្មឬសារធាតុខ្ទុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp