Procaterol hydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប(ថ្នាំគ្រាប់ ថ្នាំម្សៅ ថ្នាំទឹក):
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖
- ជំងឺហឺត(Bronchial asthma)
- ជំងឺរលាកទងសួតស្រួចស្រាវ
- ជំងឺរលាកទងសួតរ៉ាំរ៉ៃ
- ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)
- ជំងឺរលាកទងសួតស្រដៀងនឹងហឺត។
ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមមាត់ និង ថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុង ជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប(ថ្នាំគ្រាប់និងថ្នាំម្សៅ):
- មនុស្សពេញវ័យ:លេប1ដង50μg(ថ្នាំម្សៅ0.01%ត្រូវនឹង0.5gឬថ្នាំម្សៅ0.005%ត្រូវនឹង1g) 1ថ្ងៃ1ដងមុនពេលចូលគេង ឬ 1ថ្ងៃ2ដងពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុចាប់ពី6ឆ្នាំឡើងទៅ:លេប1ដង25μg (ថ្នាំម្សៅ0.01%ត្រូវនឹង0.25gឬថ្នាំម្សៅ0.005%ត្រូវនឹង0.5g) 1ថ្ងៃ1ដងមុនពេលចូលគេង ឬ 1ថ្ងៃ2ដងពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុក្រោម6ឆ្នាំ:លេប1ដង1.25μg/kg (ថ្នាំម្សៅ0.01%ត្រូវនឹង0.0125g/kgឬថ្នាំម្សៅ0.005%ត្រូវនឹង0.025g/kg) 1ថ្ងៃ2ដងពេលព្រឹកនិងមុនពេលចូលគេង ឬ 1ថ្ងៃ3ដងពេលព្រឹក ពេលថ្ងៃនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក(5μg/mL):
- មនុស្សពេញវ័យ:ពិសារ1ដង50μg (ត្រូវនឹង10mL) 1ថ្ងៃ1ដងមុនពេលចូលគេង ឬ 1ថ្ងៃ2ដងពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុចាប់ពី6ឆ្នាំឡើងទៅ:ពិសារ1ដង25μg (ត្រូវនឹង5mL) 1ថ្ងៃ1ដងមុនពេលចូលគេង ឬ 1ថ្ងៃ2ដងពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុក្រោម6ឆ្នាំ:ពិសារ1ដង1.25μg/kg (ត្រូវនឹង0.25mL/kg) 1ថ្ងៃ2ដងពេលព្រឹកនិងមុនពេលចូលគេង ឬ 1ថ្ងៃ3ដងពេលព្រឹក ពេលថ្ងៃនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមមាត់(0.01%):
- មនុស្សពេញវ័យ:ប្រើ1ដង30~50μg (ត្រូវនឹង0.3~0.5mL) ស្រូបដោយប្រើឧបករណ៍ណេប៊ុឡាយហ្សឺ(Nebulizer)និងដកដង្ហើមវែងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:ប្រើ1ដង10~30μg (ត្រូវនឹង0.1~0.3mL)) ស្រូបដោយប្រើឧបករណ៍ណេប៊ុឡាយហ្សឺ(Nebulizer)និងដកដង្ហើមវែងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:
- មនុស្សពេញវ័យ:ប្រើ1ដង20μg ស្រូបតាមមាត់ នៅពេលកើតមានអាការៈហឺត។ អាចប្រើដល់4ដងក្នុង1ថ្ងៃ។
- កុមារ:ប្រើ1ដង10μg ស្រូបតាមមាត់ នៅពេលកើតមានអាការៈហឺត។ អាចប្រើដល់4ដងក្នុង1ថ្ងៃ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp