Procarbazine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺមហារីកMalignant lymphoma (ជំងឺHodgkin's lymphoma ជំងឺReticulosarcoma ជំងឺLymphosarcoma)
- ប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀតនៅក្នុងការព្យាបាលជំងឺមហារីកMalignant astrocytoma និង ជំងឺមហារីកOligodendroglioma។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ជាទូទៅ មនុស្សពេញវ័យ ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ50~100mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ បង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗក្នុងរយៈពេលប្រហែល1សប្ដាហ៍ រហូតដល់កម្រិត1ថ្ងៃ150~300mg បែងចែកជា3ដងក្នុង1ថ្ងៃ និង បន្តប្រើប្រាស់ក្នុងកម្រិតនេះរហូតដល់ឃើញប្រសិទ្ធិភាពនៃឱសថនេះច្បាស់លាស់។ បរិមាណសរុបនៃឱសថនេះដែលត្រូវប្រើប្រាស់នៅក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺមហារីកMalignant lymphoma ជាទូទៅគឺ5~7g។
・ករណីប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀតនៅក្នុងការព្យាបាលជំងឺមហារីកMalignant astrocytoma និង ជំងឺមហារីកOligodendroglioma:
ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ60~70mg/m2 រយៈពេល14ថ្ងៃ។ អនុវត្តបែបនេះរៀងរាល់6~8សប្ដាហ៍។
+ ករណីកម្រិតប្រើប្រាស់គណនាតាមផ្ទៃក្រឡារាងកាយតិចជាង75mg:លេបក្នុងកម្រិត1ថ្ងៃ50mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។
+ ករណីកម្រិតប្រើប្រាស់គណនាតាមផ្ទៃក្រឡារាងកាយ75mg~ក្រោម125mg:លេបក្នុងកម្រិត1ថ្ងៃ100mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។
+ ករណីកម្រិតប្រើប្រាស់គណនាតាមផ្ទៃក្រឡារាងកាយ125mg~ក្រោម175mg:លេបក្នុងកម្រិត1ថ្ងៃ150mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់គ្រឿងស្រវឹង។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត មិនឃ្លានអាហារ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ដកដង្ហើមដង្ហក់ ពិបាកដកដង្ហើម ក្ដៅខ្លួន ក្អកគ្មានស្លេស្ម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- រួយខ្លួន ក្ដៅខ្លួន ដង្ហក់ មានស្នាមជាំ ឈាមក្រកក ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- រមួលក្រពើ ញ័រដៃជើង បាត់បង់ស្មារតី (ជំងឺប្រកាច់)។
-
អន្តរប្រតិកម្ម
・គ្រឿងស្រវឹង - អាចធ្វើអោយរាងកាយរបស់អ្នកជំងឺមិនអាចទប់ទល់នឹងគ្រឿងស្រវឹងបាន ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថក្នុងស្រឡាយPhenothiazine ឱសថក្នុងស្រឡាយBarbiturate ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទត្រាយសាយឃ្លីក(Tricyclic antidepressant) ឱសថដែលភ្ញោចប្រព័ន្ធស៊ីមប៉ាទិច(Sympathomimetic drugs) - ករណីប្រើឱសថProcarbazine hydrochlorideក្នុងកម្រិតខ្ពស់ អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅដោះកូន។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។
・ឱសថនេះអាចប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងធ្ងន់ធ្ងរ ដូច្នេះ ក្នុងអំឡុងពេលប្រើឱសថនេះ អ្នកជំងឺត្រូវទទួលការពិនិត្យឈាម មុខងារថ្លើម មុខងារតម្រងនោមជាដើម ជាញឹកញាប់ដើម្បីតាមដានស្ថានភាពរាងកាយរបស់អ្នកជំងឺ។
・អ្នកជំងឺត្រូវចៀសវាងប្រើប្រាស់គ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពបង្អាក់ដំណើរការសំយោគអាស៊ីតនុយក្លេអ៊ិច(DNAឬRNA)និងប្រូតេអ៊ីន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp