Procainamide hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺបេះដូងកន្ត្រាក់ខុសចង្វាក់នៅផ្នែកខាងលើថតក្រោម ឬ នៅថតក្រោមនៃបេះដូង(Supraventricular extrasystole និង Ventricular extrasystole)
- បង្ការអាការៈនៃចង្វាក់បេះដូងខុសប្រក្រតីដោយសារបញ្ហាថតក្រោមនៃបេះដូង ដែលកើតឡើងនៅក្នុងជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ
- អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលទើបកើតឡើងថ្មីៗ
- បង្ការនិងព្យាបាលអាការៈកន្ត្រាក់ញាប់នៃបេះដូងដែលកើតឡើងម្ដងៗនៅផ្នែកខាងលើថតក្រោម ឬ នៅថតក្រោមនៃបេះដូង (Supraventricular tachycardia និង Ventricular Tachycardia)
- បង្ការអាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលកើតឡើងម្ដងៗ
- ប្រើរួមជាមួយការព្យាបាលដោយការឆក់អគ្គិសនី (Electroshock therapy)និងដើម្បីរក្សាស្ថានភាពបន្ទាប់ពីនោះ
- បង្ការអាការៈចង្វាក់បេះដូងខុសប្រក្រតីនៅពេលវះកាត់និងនៅពេលអនុវត្តការសណ្ដំ
- អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលកើតឡើងមួយរយៈពេលហើយ។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺបេះដូងកន្ត្រាក់ខុសចង្វាក់នៅផ្នែកខាងលើថតក្រោម ឬ នៅថតក្រោមនៃបេះដូង(Supraventricular extrasystole និង Ventricular extrasystole)
- អាការៈកន្ត្រាក់ញាប់នៃបេះដូងដែលកើតឡើងម្ដងៗនៅផ្នែកខាងលើថតក្រោម ឬ នៅថតក្រោមនៃបេះដូង (Supraventricular tachycardia និង Ventricular Tachycardia)
- អាការៈចង្វាក់បេះដូងខុសប្រក្រតីនៅពេលវះកាត់និងនៅពេលអនុវត្តការសណ្ដំ
- អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលទើបកើតឡើងថ្មីៗ
- អាការៈញ័រថតលើនៃបេះដូងប្រភេទAtrial flutter (ករណីចាក់តាមសរសៃវ៉ែនប៉ុណ្ណោះ)
- អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលកើតឡើងមួយរយៈពេលហើយ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង0.25~0.5g, រៀងរាល់3~6ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
ជាទូទៅ គេប្រើក្នុងទម្រង់ជាថ្នាំចាក់ ក្នុងករណីបន្ទាន់តែប៉ុណ្ណោះ។
・ករណីចាក់តាមសរសៃវ៉ែន:
មនុស្សពេញវ័យ:ប្រើក្នុកម្រិត0.2~1g ដោយចាក់តាមសរសៃវ៉ែនក្នុងល្បឿន50~100mg/នាទី។ ករណីចង្វាក់បេះដូងត្រឡប់មកប្រក្រតីវិញ ឬ ករណីកើតមានរោគសញ្ញាពុលឱសថ ឬ ករណីប្រើដល់កម្រិត1000mgហើយ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
・ករណីចាក់ក្នុងសាច់ដុំ:
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង0.5mg ចាក់ក្នុងសាច់ដុំ រៀងរាល់4~6ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញរវាងថតនៅក្នុងបេះដូង(Atrioventricular block ជាដើម)
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)កម្រិតធ្ងន់ធ្ងរ
・អ្នកដែលកំពុងប្រើប្រាស់ឱសថMoxifloxacin hydrochloride, ឱសថVardenafil hydrochloride hydrate, ឱសថAmiodarone hydrochloride(ថ្នាំចាក់), ឱសថToremifene citrate
・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត បាត់បង់ចំណង់អាហារ រាករូស ឈឺក្បាល គេងមិនលក់ មើលឃើញឬលឺសម្លេងដែលមិនមានពិត ក្ដៅខ្លួន ឡើងកន្ទួលក្រហម ខ្វះឈាម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បេះដូងលោតញាប់ ឈឺទ្រូង ដង្ហក់ វិលមុខ ឈឺទ្រូង បាត់បង់ស្មារតី (បញ្ហាចង្វាក់បេះដូងដោយសារថតក្រោមនៃបេះដូង)
- ពិបាកដកដង្ហើម បែកញើស ហើម ទឹកដក់ក្នុងទ្រូងឬពោះ (ជំងឺខ្សោយបេះដូង)
- ក្ដៅខ្លួន ឈឺសន្លាក់ រួយខ្លួន ស្នាមក្រហមលើស្បែក ឈឺទ្រូង រលាកស្រោមបេះដូង ទឹកដក់ក្នុងទ្រូង (រោគសញ្ញាស្រដៀងនឹងSLE)
- ក្ដៅខ្លួន ឈឺបំពង់ក ឈឺសាច់ដុំ អស់កម្លាំង (ជំងឺAgranulocytosis)។
-
អន្តរប្រតិកម្ម
・ឱសថMoxifloxacin hydrochloride, ឱសថVardenafil hydrochloride hydrate, ឱសថAmiodarone hydrochloride(ថ្នាំចាក់), ឱសថToremifene citrate - អាចធ្វើអោយQTមានលក្ខណៈអូសបន្លាយ និង ចង្វាក់បេះដូងលោតញាប់។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថSunitinib malate - អាចធ្វើអោយQTមានលក្ខណៈអូសបន្លាយ និង ចង្វាក់បេះដូងលោតញាប់។
・ឱសថAmiodarone hydrochloride(ថ្នាំលេប) - អាចធ្វើអោយសកម្មភាពនៃProcainamideកើនឡើង។
・ឱសថប្រភេទBeta blockers - អាចធ្វើអោយសកម្មភាពបេះដូងថយចុះខ្លាំង។
・ឱសថCimetidine - អាចធ្វើអោយសកម្មភាពនៃProcainamideកើនឡើង។
・ឱសថប្រឆាំងបាក់តេរីប្រភេទSulfonamides - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់គ្រឿងចម្លងអ៊ីយ៉ុងសូដ្យូម(Na+ Channel) ធ្វើអោយអ៊ីយ៉ុងសូដ្យូមមិនអាចចូលទៅក្នុងកោសិកាបេះដូងបាន ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពធ្វើអោយល្បឿននិងកម្រិតនៃការកើនឡើងប៉ូតង់ស្យែលសកម្ម(Action potential)ថយចុះ ដើម្បីទប់ស្កាត់ការកើតឡើងនៃសញ្ញាបេះដូងខុសប្រក្រតី។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp