Probucol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសកម្រិតជាតិខ្លាញ់ក្នុងឈាម រួមទាំង ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia) និង រោគសញ្ញាកើតមានដុំខ្លាញ់តូចៗនៅលើស្បែក(Xanthoma)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ500mg (ថ្នាំម្សៅ50%ត្រូវនឹង1g) បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ចំពោះជំងឺលើសកូឡេស្តេរ៉ូលលក្ខណៈតំណពូជ អាចបង្កើនកម្រិតដល់1ថ្ងៃ1000mg(ថ្នាំម្សៅ50%ត្រូវនឹង2g) ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺចង្វាក់បេះដូងខុសប្រក្រតីដោយសារបញ្ហានៅថតក្រោមនៃបេះដូងកម្រិតធ្ងន់ធ្ងរ (ភាគច្រើនគឺ Multifocal ventricular extrasystole)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      រោគសញ្ញាក្រពះពោះវៀន អង់ស៊ីមថ្លើមកើនឡើង CPKកើនឡើង QTអូសបន្លាយ ។ល។

      ត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមជាមួយឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងដែលមានសកម្មភាពអូសបន្លាយQT ដូចជា Quinidine sulfate hydrate, Disopyramide ជាដើម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・គេច្រើនប្រើឱសថនេះនៅក្រោយបរិភោគអាហារ ដោយសារការស្រូបសារធាតុឱសថនេះអាចកើនឡើងនៅពេលស្ថិតនៅជាមួយអាហារ។

      ・ចាំបាច់ត្រូវតាមដានពិនិត្យចង្វាក់បេះដូងជាប្រចាំ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូល(10~15%)។ បញ្ហានៃឱសថនេះ គឺវាមិនត្រឹមតែបញ្ចុះកូឡេស្តេរ៉ូលអាក្រក់នោះទេ ប៉ុន្តែ មានសកម្មភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលល្អ(HDL)ទៀត។

    • សកម្មភាពឱសថ

      ឱសថនេះជម្រុញការប្រើប្រាស់កូឡេស្តេរ៉ូលនៅក្នុងការសំយោគអាស៊ីតនៃទឹកប្រមាត់ ធ្វើអោយកម្រិតកូឡេស្តេរ៉ូលថយចុះ។ ឱសថនេះក៏មានសកម្មភាពប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្មនៅក្នុងរាងកាយផងដែរ ធ្វើអោយអាចទប់ស្កាត់ប្រតិកម្មអុកស៊ីតកម្មនៃLDL-Cនិងជម្រុញប្រតិកម្មបំបែកLDL-C។ ជាលទ្ធផល កម្រិតកូឡេស្តេរ៉ូលក្នុងឈាមថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp