Probenecid
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺឈឺសន្លាក់ដោយសារការកើនឡើងនៃអាស៊ីតអ៊ុយរិច(Gout)
- រក្សាកំហាប់ក្នុងឈាមនៃឱសថPenicillin និង ឱសថParaaminosalicylic acid។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ជំងឺឈឺសន្លាក់ដោយសារការកើនឡើងនៃអាស៊ីតអ៊ុយរិច(Gout):
មនុស្សពេញវ័យ:លេប1ថ្ងៃ0.5~2g បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ ប្រើជាប្រចាំក្នុងកម្រិត1ថ្ងៃ1~2g បែងចែកជា2~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・រក្សាកំហាប់ក្នុងឈាមនៃឱសថPenicillin និង ឱសថParaaminosalicylic acid:
មនុស្សពេញវ័យ:លេប1ថ្ងៃ1~2g បែងចែកជា4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឹក្រួសក្នុងតម្រងនោម ឬ មានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាម។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ទារកអាយុក្រោម2ឆ្នាំ។
-
ផលរំខាន
បាត់បង់ចំណង់អាហារ អារម្មណ៍មិនស្រួលក្នុងក្រពះ ឡើងកន្ទួលក្រហម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・បន្ទាប់ពីចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អាចឃើញមានការកើនឡើងនៃអាស៊ីតអ៊ុយរិចជាបណ្ដោះអាសន្ន ហើយពេលខ្លះអាចធ្វើអោយកើតមានអាការៈឈឺចាប់ដោយសារឡើងអាស៊ីតអ៊ុយរិច។
-
សកម្មភាពឱសថ
ទប់ស្កាត់ការស្រូបយកអាស៊ីតអ៊ុយរិចវិញពីបំពង់ផលិតទឹកនោម(Renal tubule) ក៏ដូចជាជម្រុញការបញ្ចេញចោលអាស៊ីតអ៊ុយរិចទៅតាមទឹកនោម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp