Primaquine phosphate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺគ្រុនចាញ់ដែលបង្កដោយប៉ារ៉ាស៊ីតគ្រុនចាញ់ប្រភេទPlasmodium vivax និង ប្រភេទPlasmodium ovale។

      ជាទូទៅ គេប្រើឱសថនេះនៅក្នុងការកម្ចាត់ប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់ដែលស្ថិតនៅជាទម្រង់Hypnozoite(ដំណាក់កាលសម្ងំ)ប៉ុណ្ណោះ ដូច្នេះ សម្រាប់ការកម្ចាត់ប៉ារ៉ាស៊ីតដែលស្ថិតនៅក្នុងគ្រាប់ឈាមក្រហម គេត្រូវប្រើឱសថផ្សេងទៀត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 30mg ក្រោយបរិភោគអាហារ រយៈពេល14ថ្ងៃ។

      - កុមារ:លេប1ថ្ងៃ1ដង 0.5mg/kg ក្រោយបរិភោគអាហារ រយៈពេល14ថ្ងៃ។ កម្រិតអតិបរមានៃការប្រើឱសថនេះគឺ30mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺកង្វះអង់ស៊ីមG6PD។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ចង់ក្អួត ឈឺពោះ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង ងងឹតមុខពេលក្រោកឈរ ទឹកនោមមានពណ៌ត្នោត (ជំងឺខ្វះឈាមប្រភេទHemolytic anemia)។

      - ក្ដៅខ្លួន រងាញាក់ ឈឺបំពង់ក (ជំងឺគ្រាប់ឈាមសធ្លាក់ចុះ)

      - ទឹកមុខមិនសូវល្អ អស់កម្លាំង ធ្ងន់ក្បាល (ជំងឺMethemoglobinemia)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលអាចផ្ដល់រំខានធ្វើអោយមានជំងឺខ្វះឈាមប្រភេទHemolytic anemia (ថ្នាំបំបាត់ការឈឺចាប់Ibuprofenជាដើម, ថ្នាំប្រឆាំងបាក់តេរីប្រភេទCephem antibiotic, ឱសថMethylthioninium chloride hydrate ជាដើម) - អាចធ្វើអោយហានិភ័យនៃការកើតមានផលរំខានជាជំងឺខ្វះឈាមប្រភេទHemolytic anemiaកើនឡើង។

      ・ឱសថដែលមានឥទ្ធិពលលើមុខងារខួរឆ្អឹង(ថ្នាំព្យាបាលជំងឺមហារីក , ថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំPenicillamine, ថ្នាំមានផ្ទុកម៉ូលេគុលAu) - អាចធ្វើអោយហានិភ័យនៃការកើតមានផលរំខានប៉ះពាល់មុខងារខួរឆ្អឹងកើនឡើង។

      ・ឱសថដែលធ្វើអោយQTនៃចង្វាក់បេះដូងអូសបន្លាយវែង (Moxifloxacin, Levofloxacin, Quinidine, Procainamide, Amiodarone, Sotalol, Sulpiride, Imipramine, Pimozide, Haloperidol, Erythromycin, Solifenacin succinate ជាដើម) - អាចធ្វើអោយQTនៃចង្វាក់បេះដូងកាន់តែអូសបន្លាយវែង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើឱសថនេះ ព្រោះសារធាតុឱសថអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងជំងឺគ្រុនចាញ់ ដែលសកម្មភាពនៃឱសថនេះនៅមិនទាន់មានទ្រឹស្ដីច្បាស់លាស់នៅឡើយទេ ប៉ុន្តែ មានការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់មីតូកុងទ្រីនៅក្នុងកោសិកានិងធ្វើប្រតិកម្មអុកស៊ីតកម្មប្រឆាំងកោសិការបស់ប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp