Prifinium bromide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ប្រើនៅក្នុងការព្យាបាលជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) រលាកក្រពះ រលាកពោះវៀន ក្រួសទឹកប្រមាត់ រោគសញ្ញាទាក់ទងនឹងថង់ប្រមាត់ ជំងឺUrinary calculus អាការៈឈឺចាប់ដោយសារជំងឺរលាកលំពែង។ល។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ផលរំខាន

      អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)(ករណីថ្នាំចាក់) ប៉ះពាល់មុខងារគំហើញនៃភ្នែក ស្ងួតក ទល់លាមក បេះដូងលោតញាប់ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើមានអាការៈដូចជា សម្ពាធឈាមចុះទាប ទឹកមុខស្លេកស្លាំង ជីពចរខុសប្រក្រតី ដំណកដង្ហើមខុសប្រក្រតី ជាដើម ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      មានសកម្មភាពបន្ធូរការកន្ត្រាក់នៅក្នុងប្រដាប់រំលាយអាហារនិងប្រព័ន្ធផ្លូវតម្រងនោម ព្រមទាំងមានសកម្មភាពទប់ស្កាត់សកម្មភាពនៃសរសៃប្រសាទប៉ារ៉ាស៊ីមប៉ាសេទិច។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp