Pridinol mesilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈឈឺចាប់ដោយសារការកន្ត្រាក់សាច់ដុំ ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងសរីរាង្គធ្វើចលនាមួយចំនួន (រោគសញ្ញាឈឺចង្កេះនិងខ្នង បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺរលាកជុំវិញសន្លាក់ស្មា ជំងឺឆ្អឹងកងខូចទ្រង់ទ្រាយ(Spondylitis deformans) ជាដើម)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង4mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង2mg ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺក្លូកូម(Glaucoma)។
・អ្នកដែលមានបញ្ហាបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)។
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលមានបញ្ហាបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)។
-
ផលរំខាន
ងងុយគេង វិលមុខ រួយខ្លួន បាត់បង់ចំណង់អាហារ ចង់ក្អួត ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ចំពោះមនុស្សចាស់ អាចកើតមានអាការៈវិលមុខជាដើម ដែលអាចធ្វើអោយដួល ដូច្នេះ ត្រូវពន្យល់ប្រាប់អ្នកជំងឺជាមុន។
・មិនប្រើឱសថនេះចំពោះស្ត្រីមានផ្ទៃពោះនោះទេ។
-
សកម្មភាពឱសថ
មានសកម្មភាពទៅលើខួរក្បាលនិងខួរឆ្អឹងខ្នង ដើម្បីទប់ស្កាត់ការភ្ញោចសរសៃប្រសាទខុសប្រក្រតី និង បំបាត់ការកន្ត្រាក់នៃសាច់ដុំ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp