Pregabalin

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ដោយសារបញ្ហាសរសៃប្រសាទ(Neuropathic pain) និង អាការៈឈឺចាប់នៅក្នុងជំងឺសាច់ដុំFibromyalgia។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・អាការៈឈឺចាប់ដោយសារបញ្ហាសរសៃប្រសាទ(Neuropathic pain):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ150mg បែងចែកជា2ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ បង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗរហូតដល់1ថ្ងៃ300mg(បែងចែកជា2ដងក្នុង1ថ្ងៃ) ដោយប្រើរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍ក្នុងការបង្កើន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ600mg។

      ・អាការៈឈឺចាប់នៅក្នុងជំងឺសាច់ដុំFibromyalgia:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ150mg បែងចែកជា2ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ បង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗរហូតដល់1ថ្ងៃ300mg(បែងចែកជា2ដងក្នុង1ថ្ងៃ) ដោយប្រើរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍ក្នុងការបង្កើន។ បន្ទាប់ពីនោះ អាចប្រើជាប្រចាំក្នុងកម្រិត 300~450mg (បែងចែកជា2ដងក្នុង1ថ្ងៃ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ450mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន វិលមុខ ងងុយគេង ហើម កើនទម្ងន់។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - វិលមុខ ងងុយគេង បាត់បង់ស្មារតី

      - ពិបាកដកដង្ហើម ហើមពេញខ្លួន បេះដូងលោតញាប់ពេលធ្វើចលនា (មុខងារបេះដូងចុះខ្សោយ ទឹកដក់ក្នុងសួត)

      - ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - បរិមាណទឹកនោមថយចុះ ហើមដៃជើង អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយ)

      - ហើមមុខ អណ្ដាត បបូរមាត់និងបំពង់ក កន្ទាលត្រអាក ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))

      - អស់កម្លាំង បែកញើសទាំងត្រជាក់ អារម្មណ៍ឃ្លានខ្លាំង (កម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ក្ដៅខ្លួន ភ្នែកក្រហម កន្ទួលក្រហមលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺErythema multiforme)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង រមាស់ ក្អួតចង្អោរ (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបំបាត់ការឈឺចាប់ប្រភេទOpioid analgesic - អាចធ្វើអោយកើតមានអាការៈពិបាកដកដង្ហើមឬបាត់បង់ស្មារតី។

      ・ឱសថOxycodone, Lorazepam, គ្រឿងស្រវឹង - អាចធ្វើអោយប៉ះពាល់ដល់មុខងារចងចាំនិងការបញ្ជាចលនារបស់ខួរក្បាល។

      ・ឱសថដែលអាចធ្វើអោយកើតមានការរោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema)(ACE inhibitorsជាដើម) - អាចធ្វើអោយហានិភ័យនៃការកើតមានផលរំខាននេះកើនឡើង។

      ・ឱសថដែលអាចធ្វើអោយកើតមានអាការៈហើមដៃជើង (ឱសថប្រភេទThiazolidine ជាដើម) - អាចធ្វើអោយហានិភ័យនៃការកើតមានផលរំខាននេះកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងុយគេង វិលមុខ ឬ ស្រវាំងភ្នែក ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេសចំពោះមនុស្សចាស់ដែលងាយនឹងកើតមានអាការៈបែបនេះ ធ្វើអោយដួលបង្កជាការបាក់ឆ្អឹងជាដើម។ ម្យ៉ាងទៀត គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពនៃឱសថនេះកើនឡើង។

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយមានការកើនទម្ងន់។ ករណីបែបនោះ គួរអនុវត្តការគ្រប់គ្រងរបបអាហារនិងការហាត់ប្រាណអោយបានសមស្រប។

      ・ករណីត្រូវបញ្ឈប់ការប្រើឱសថនេះ គួរបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗ ដើម្បីកុំអោយកើតមានអាការៈក្អួតចង្អោរ ឈឺក្បាល រាករូស គេងមិនលក់ ជាដើម។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបន្ថយចំនួនគ្រឿងចម្លងអ៊ីយ៉ុងកាល់ស្យូមចូលទៅក្នុងកោសិកានៃប្រព័ន្ធសរសៃប្រសាទ ព្រមទាំង ទប់ស្កាត់ដំណើរការនៃការហូរចូលនោះ ធ្វើអោយមិនមានការបញ្ចេញសារធាតុភ្ញោចសរសៃប្រសាទដូចជាគ្លុយតាមីន(Glutamine)ជាដើម។ ជាលទ្ធផល ឱសថនេះអាចកាត់បន្ថយអាការៈឈឺចាប់នៅតាមសរសៃប្រសាទដែលកើតឡើងដោយសារការភ្ញោចហួសហេតុ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp