Prednisolone sodium phosphate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)
- ជំងឺរលាកពោះវៀនមិនរាលដាល (Regional enteritis)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់បញ្ចូលតាមទ្វារធំ:
មនុស្សពេញវ័យ:ប្រើ1ដង22mg (ត្រូវនឹងPrednisolone phosphate 20mg) ចាក់បញ្ចូលទៅក្នុងចុងពោះវៀនធំ (Rectum)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងកើតមានជំងឺឆ្លងដែលមិនមានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ កំពុងកើតមានជំងឺឆ្លងមេរោគផ្សិតនៅផ្នែកជ្រៅក្នុងរាងកាយ។
・អ្នកដែលមានជំងឺដំបៅក្រពះពោះវៀន។
・អ្នកដែលមានជំងឺផ្នែកស្មារតី។
・អ្នកដែលមានជំងឺប្រភេទរបេង។
・អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសរើម (Herpes simplex keratitis)។
・អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទ Posterior capsular cataract។
・អ្នកដែលមានជំងឹក្លូកូម (Glaucoma)។
・អ្នកដែលមានជំងឺលើសសម្ពាធឈាម។
・អ្នកដែលមានបញ្ហាកម្រិតអេឡិចត្រូឡាយក្នុងឈាម។
・អ្នកដែលមានជំងឺកំណកឈាម(Thrombosis)។
・អ្នកដែលមានរបួសដោយសារការវះកាត់សរីរាង្គក្នុងរាងកាយពេលថ្មីៗ។
・អ្នកដែលមានអាការៈស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។
-
ផលរំខាន
រោគសញ្ញាស្រដៀងទៅនឹងអាការៈប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis)(ពិបាកដកដង្ហើម ក្រហមពេញខ្លួន កន្ទាលត្រអាក ជាដើម) ងាយកើតជំងឺឆ្លង ស្ថានភាពជំងឺឆ្លងកាន់តែមិនល្អ មុខងារAdreanal cortexនៃតម្រងនោមថយចុះ ជំងឺទឹកនោមផ្អែម ដំបៅក្រពះពោះវៀន ធ្លាយក្រពះពោះវៀន។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រើនៅក្នុងករណីដែលការកើតមានជំងឺអាចទាក់ទងនឹងភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp