Prazosin hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាម (ដោយគ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម)។
- រោគសញ្ញាពិបាកនោម ដែលកើតមាននៅក្នុងជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺលើសសម្ពាធឈាម (ដោយគ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម):
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1~1.5mg (1ដង0.5mg 1ថ្ងៃ2~3ដង)។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ ក្រោយប្រើក្នុងកម្រិតខាងលើរយៈពេល1~2សប្ដាហ៍ អាចបង្កើនកម្រិតបន្តិចម្ដងៗដល់1ថ្ងៃ1.5~6mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចមានករណីកម្រដែលបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗដល់1ថ្ងៃ15mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីរោគសញ្ញាពិបាកនោម ដែលកើតមាននៅក្នុងជំងឺរីកក្រពេញប្រូស្តាត(Prostatomegaly):
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1~1.5mg (1ដង0.5mg 1ថ្ងៃ2~3ដង)។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ ក្រោយប្រើក្នុងកម្រិតខាងលើរយៈពេល1~2សប្ដាហ៍ អាចបង្កើនកម្រិតបន្តិចម្ដងៗដល់1ថ្ងៃ1.5~6mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ស្បែក រលាកសរសៃប្រសាទ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បាត់បង់ស្មារតី
- អារម្មណ៍ថប់ក្នុងទ្រូង ឈឺក្បាល បែកញើសទាំងត្រជាក់ (ជំងឺត្បៀតសរសៃឈាមក្នុងទ្រូង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះទឹកនោម, ឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត(Nifedipine ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងពីរកើនឡើង។
・ឱសថដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមPhosphodiesterase 5 (PDE 5 inhibitors) (ឱសថSildenafil citrate, Vardenafil hydrochloride hydrate ជាដើម) - អាចធ្វើអោយកើតមានរោគសញ្ញាផ្សេងៗដោយសារសម្ពាធឈាមចុះទាប។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា វិលមុខ ជាដើម ដោយសារសម្ពាធឈាមធ្លាក់ចុះទាប ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ដោយឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធសរសៃឈាមអាកទែរនិងវ៉ែន គេប្រើឱសថនេះចំពោះអ្នកជំងឺដែលរួមមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។
・ភាគច្រើនប្រើរួមជាមួយឱសថប្រឆាំងអរម៉ូនបុរសអង់ដ្រូជេន (Anti-androgen drugs) និងមិនប្រើឱសថនេះចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោមទេ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់ការភ្ញោចគ្រឿងទទួលα1(α1 receptor)ដែលស្ថិតនៅតាមសាច់ដុំសរសៃឈាម ដើម្បីពង្រីកសរសៃឈាម ធ្វើអោយសម្ពាធឈាមធ្លាក់ចុះ។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពទប់ស្កាត់ការភ្ញោចគ្រឿងទទួលα1(α1 receptor)ដែលស្ថិតនៅតាមបង្ហួរនោម ក្រពេញប្រូស្តាត និងប្លោកនោម ដើម្បីបញ្ចុះសម្ពាធនៅក្នុងបង្ហួរនោមនិងទប់ស្កាត់ការកន្ត្រាក់នៃប្លោកនោម ធ្វើអោយប្លោកនោមអាចផ្ទុកទឹកនោមបានច្រើនជាងមុខ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp