Praziquantel

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីប៉ារ៉ាស៊ីតTrematodaឬFlukeប្រភេទផ្សេងៗ រួមមាន:

      - ជំងឺថ្លើមបណ្ដាលមកពីប៉ារ៉ាស៊ីតClonorchis sinensis ហៅថាជំងឺClonorchiasis

      - ជំងឺសួតបណ្ដាលមកពីប៉ារ៉ាស៊ីតLung flukes ហៅថាជំងឺParagonimiasis

      - ជំងឺពោះវៀនបណ្ដាលមកពីប៉ារ៉ាស៊ីតMetagonimus yokogawai ហៅថាជំងឺMetagonimosis។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - ជំងឺClonorchiasis ជំងឺParagonimiasis:លេប1ដង 20mg/kg 1ថ្ងៃ2ដង រយៈពេល2ថ្ងៃ។

      - ជំងឺMetagonimosis:លេប1ដង 20mg/kg 1ថ្ងៃ1~2ដង រយៈពេល1ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺបណ្ដាលមកពីតេញ៉ា(Tapeworm) - អាចបង្កផលប៉ះពាល់ដល់សរសៃប្រសាទក្នុងខួរក្បាលនិងភ្នែក

      ​・អ្នកដែលកំពុងប្រើប្រាស់ឱសថRifampicin។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ រាករូស ឈឺក្បាល ឈឺពោះ។ល។

    • អន្តរប្រតិកម្ម

      ・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPraziquantelថយចុះខ្លាំង ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថDexamethasone, Phenytoin, Carbamazepine, Hydroxychloroquine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPraziquantelថយចុះ

      ・ឱសថCimetidine, Itraconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPraziquantelកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះនិងក្រោយប្រើឱសថនេះរយៈពេល72ម៉ោង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង ដូច្នេះ គួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងប៉ារ៉ាស៊ីតTrematodaឬFluke ដោយមានប្រសិទ្ធិភាពធ្វើអោយភ្នាសកោសិការបស់ប៉ារ៉ាស៊ីតមានលក្ខណៈប្រែប្រួល នាំអោយអ៊ីយ៉ុងកាល់ស្យូមកើនឡើងខ្ពស់នៅក្នុងកោសិកា ធ្វើអោយកោសិកាប៉ារ៉ាស៊ីតមិនអាចរស់រានបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp