Prasugrel hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺត្បៀតសរសៃឈាមក្នុងបេះដូងដែលត្រូវអនុវត្តការព្យាបាលដោយPCI (ជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទមិននឹងនរ(Unstable angina) ជំងឺស្ទះសរសៃឈាមបេះដូងដែលមានឬមិនមានការកើនឡើងនៃST), ជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទនឹងនរ, ជំងឺស្ទះសរសៃឈាមបេះដូងដែលធ្លាប់កើតឡើងយូរមកហើយ(Old myocardial infarction, OMI))។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:នៅថ្ងៃដំបូង លេប1ថ្ងៃ1ដង20mg។ បន្ទាប់ពីនោះ លេបជាប្រចាំក្នុងកម្រិត1ថ្ងៃ1ដង3.75mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) អាការៈហូរឈាមក្នុងក្បាល ហូរឈាមក្នុងក្រពះឬពោះវៀន ហូរឈាមតាមប្រព័ន្ធតម្រងនោម ក្អកឈាម ហូរឈាមក្នុងភ្នែក ជាដើម)។
-
ផលរំខាន
ផលរំខានរួមមាន អាការៈហូរឈាមក្រោមស្បែក ឈាមច្រមុះ នោមលាយឈាម កកើតដុំឈាមក្រោមស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺក្បាលខ្លាំងភ្លាមៗ ក្អួតចង្អោរ ស្ពឹកមួយចំហៀងខ្លួន (ហូរឈាមក្នុងក្បាល)
- លាមកពណ៌ខ្មៅ លាមកលាយឈាម ក្អួតឈាម ភ្នែកមើលមិនសូវច្បាស់ ឈឺសន្លាក់ (ហូរឈាមនៅក្រពះពោះវៀន ហូរឈាមនៅបាតភ្នែក ដុំឈាមនៅក្នុងសន្លាក់)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្នាមជាំស្វាយលើស្បែក បាត់បង់ស្មារតី (ជំងឺស្នាមជាំស្វាយលើស្បែកដោយសារការកកើតកំណកឈាមនិងចំនួនប្លាកែតថយចុះ(ជំងឺThrombotic thrombocytopenic purpura, TTP))
- ឈឺបំពង់ក ឈឺក្បាល ធ្ងន់ក្បាល ហ៊ឹងត្រចៀក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាម)
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែក ឈាមក្រកក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)
- កន្ទាលត្រអាក ហើមត្របកភ្នែក បបូរមាត់និងអណ្ដាត ពិបាកដកដង្ហើម (រោគប្រតិកម្មទៅនឹងឱសថ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងកំណកឈាម(Heparin, Warfarin, Enoxaparin sodium, Fondaparinux sodium, Dabigatran etexilate methanesulfonate ជាដើម), ឱសថដែលទប់ស្កាត់ប្រតិកម្មនៃការផ្ដុំប្លាកែត(Aspirin, Dipyridamole, Ticlopidine, Clopidogrel ជាដើម), ឱសថរំលាយកំណកឈាម(Urokinase, t-PA ជាដើម), ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs (Loxoprofen, Naproxen ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះនឹងធ្វើអោយឈាមក្រកក ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលអ្នកជំងឺត្រូវទទួលការវះកាត់ឬការព្យាបាលធ្មេញជាដើម។ ម្យ៉ាងទៀត ត្រូវសង្កេតមើលរោគសញ្ញានៃការហូរឈាមខុសប្រក្រតីផ្សេងៗជាប្រចាំ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការភ្ជាប់នៃម៉ូលេគុលADPទៅនឹងគ្រឿងទទួល(Receptor)របស់វានៅលើប្លាកែត ដើម្បីបង្អាក់ប្រតិកម្មភ្ញោចអោយមានការផ្ដុំប្លាកែតបង្កជាកំណកឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp