Pranoprofen

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      ・បំបាត់អាការៈរលាក និងឈឺចាប់ នៅក្នុងជំងឺដូចជា ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) អាការៈឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង(Gout) ជំងឺឈឺចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) អាការៈរលាកភ្នាសនៃគល់ធ្មេញ(Periodontitis)។

      ・បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ)។

      ・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលដកធ្មេញឬការវះកាត់ខ្នាតតូចទាក់ទងនឹងមាត់ធ្មេញ។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនៅផ្នែកខាងក្រៅនិងផ្នែកខាងមុខនៃភ្នែក រួមមាន រលាកត្របកភ្នែក រលាកផ្នែកសនៃភ្នែក(Conjunctivitis) រលាកកញ្ចក់ភ្នែក(Keratitis) ជំងឺScleritis ជំងឺEpiscleritis ជំងឺUveitisនៅផ្នែកខាងមុខនៃភ្នែក អាការៈរលាកនៅក្រោយពេលវះកាត់។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・បំបាត់អាការៈរលាក និងឈឺចាប់ នៅក្នុងជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) អាការៈឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង(Gout) ជំងឺឈឺចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) អាការៈរលាកភ្នាសនៃគល់ធ្មេញ(Periodontitis) និង នៅក្រោយពេលដកធ្មេញឬការវះកាត់ខ្នាតតូចទាក់ទងនឹងមាត់ធ្មេញ:

      មនុស្សពេញវ័យ:លេប1ដង75mg, 1ថ្ងៃ3ដង ប្រើក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើនៅពេលកើតមានអាការៈ លេប1ដង75mg។ ចំពោះអាការៈឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង(Gout) លេប1ដង150~225mg, 1ថ្ងៃ3ដង ហើយនៅថ្ងៃបន្ទាប់ លេប1ដង75mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។

      ・បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ)។

      មនុស្សពេញវ័យ:លេប1ដង 75mg នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ជាទូទៅ អាចប្រើត្រឹម2ដងក្នុង1ថ្ងៃ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ225mg។ គួរចៀសវាងប្រើនៅពេលពោះទទេ។

      ករណីថ្នាំបន្តក់ភ្នែក (0.1%):

      បន្តក់ក្នុងភ្នែកម្ដង1~2តំណក់ 1ថ្ងៃ4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・ស្ត្រីដែលស្ថិតក្នុងត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ។

      ករណីថ្នាំបន្តក់ភ្នែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ឡើងកន្ទួលក្រហម ប៉ះពាល់ប្រព័ន្ធឈាម ប៉ះពាល់មុខងារថ្លើម ប៉ះពាល់មុខងារតម្រងនោម បញ្ហាក្រពះ វិលមុខ ហ៊ឹងត្រចៀក ហើម ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថNSAIDផ្សេងទៀត ក៏អាចប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ដោយសារឡើងអាស៊ីតអ៊ុយរិចបានដែរ។

      ・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះមនុស្សចាស់ឬអ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងបេះដូងឬតម្រងនោម ព្រោះអាចងាយកើតមានផលរំខាននៃឱសថនេះ។ ក្នុងករណីនេះ គួរបន្ថយកម្រិតឱសថឬប្រើប្រភេទដែលសកម្មភាពឱសថមានរយៈពេលខ្លី។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការសំយោគសារធាតុប្រូស្តាក្លង់ឌីន(Prostaglandin) នៅក្នុងជាលិការលាក។ ប្រូស្តាក្លង់ឌីនជាសារធាតុបង្កើនអាការៈឈឺចាប់ដែលបង្កដោយសារធាតុប្រាឌីគីនីន(Bradykinin)និងសារធាតុហ៊ីស្តាមីន(Histamine)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp