Pranlukast hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត (Bronchial asthma) និង ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ថ្ងៃ450mg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:ពិសារ1ថ្ងៃ7mg/kg (ថ្នាំម្សៅ10%ត្រូវនឹង70mg/kg) បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ10mg/kg (ថ្នាំម្សៅ10%ត្រូវនឹង100mg/kg) ហើយមិនត្រូវប្រើលើសពីកម្រិត450mg (ថ្នាំម្សៅ10%ត្រូវនឹង4.5g)/ថ្ងៃនោះទេ។ ជាទូទៅ គឺ៖
+ កុមារទម្ងន់12kg~ក្រោម18kg:ពិសារ1ដង50mg (ថ្នាំម្សៅ10%ត្រូវនឹង0.5g), 1ថ្ងៃ2ដង។
+ កុមារទម្ងន់18kg~ក្រោម25kg:1ដង70mg (ថ្នាំម្សៅ10%ត្រូវនឹង0.7g), 1ថ្ងៃ2ដង។
+ កុមារទម្ងន់25kg~ក្រោម35kg:1ដង100mg (ថ្នាំម្សៅ10%ត្រូវនឹង1.0g), 1ថ្ងៃ2ដង។
+ កុមារទម្ងន់35kg~ក្រោម45kg:1ដង140mg (ថ្នាំម្សៅ10%ត្រូវនឹង1.4g), 1ថ្ងៃ2ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp